CamNews

តារា 

តារាសម្តែងចិន Nicky Wu និង Cecilia ត្រៀមរៀបការ ជាមួយគ្នា

ប៉េកាំង : កន្លងមកយើង ធ្លាប់បានឃើញ គូស្នេហ៍ ក្នុងខ្សែភាពយន្ត ជាច្រើនរូប វិវត្តន៍មកជាស្នេហា ក្រៅរឿង និងបានរៀបការ ជាមួយគ្នាទៀតផង ហើយបង្ហាញ ភាពផ្អែម គួរឲ្យច្រណែន ។

តាមព័ត៌មានពី Chanel News Asia បានឲ្យដឹង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥នេះថា តារាចម្រៀង និងជាតារាសម្តែង ចិនដ៏ល្បីល្បាញ Nicky Wu  បានប្រកាសរៀបការ ជាមួយតារាស្រីវ័យ ២៧ឆ្នាំនាង Liu Shishi ដែលធ្លាប់ជា គូស្នេហ៍ក្នុង រឿង « Scarlet Heart » ជារឿងភាគចិន ដ៏ពេញនិយម មួយពីឆ្នាំ ២០១១ ។

ថ្នីៗនេះ Nicky Wu បង្ហោះរូបចិញ្ចៀនភ្ជាប់ ពាក្យមួយគូតាម Weibo របស់គេ ហើយ Liu បានឆ្លើយតប ទៅលើនោះថា “ ពួកយើងរីករាយ ខ្លាំងណាស់” ដែលអ្នកទាំងពីរបាន បង្ហាញភាពផ្អែមល្ហែម របស់ខ្លួនជា សាធារណៈ កាលពីឆ្នាំ២០១៣ មកម្លេះ ហើយអ្នកទាំពីរ បានបដិសេធផងដែ រចំពោះព័ត៌មានថា Liu មានផ្ទៃពោះ ។

គួរបញ្ចាក់ថា នេះជាអាពាហ៍ពិពាហ៍ ជាលើកទីពីរ ហើយរបស់តារាវ័យ ៤៤ឆ្នាំ Nicky Wu ដែលគេបានរៀបការម្តង រូចមកហើយ ជាមួយតារាសម្តែង Ma Ya Shu និងបានលែងលះគ្នា កាលពីឆ្នាំ២០០៩ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Taiwan Int news Unt news Breaking news Hot news Asia