CamNews

កីឡាអន្តរជាតិ 

ថ្នាក់ដឹកនាំថ្មី Real Madrid មិនចង់ឲ្យមនុស្សរាល់គ្នា ប្រៀបធៀបគាត់ទៅនឹង លោក Pep Guardiola នោះទេ

ព័ត៌មានកីឡា៖ គ្រូបង្វឹកថ្មីទើបតែឡើងកាន់តំណែង ក្នុងក្លឹប Real Madrid បានលើកផ្លាកបម្រាម ហាម​​មិ​នឲ្យអ្នករាល់គ្នា យកគាត់ទៅប្រៀបធៀបនឹងលោក Pep Guardiola នោះទេ ព្រោះបទពិសោធន៍មានភាពខុសគ្នាទាំងស្រុង ។ 

លោក Zinedine Zidane វ័យ ៤៣ឆ្នាំ ដែលជាអតីតកីឡាករជម្រើសជាតិបារាំង និង គ្រូបង្វឹករបស់ក្លឹប Real Madrid ក្នុងក្រុម B ហើយទើបតែឡើងកាន់តំណែងថ្មី ជាអ្នកគ្រប់គ្រងក្លឹប Real Madrid បន្ដពីលោក​ Rafael Benitez កាលពីថ្ងៃច័ន្ទ បានថ្លែងបញ្ជាក់ក្នុងសន្និសិតការសែតថា រូបលោក មិនចង់ឲ្យអ្នករាល់គ្នា យកគាត់ទៅប្រៀបធៀបនឹងលោក Pep Guardiola នោះទេ ដោយហេតុ បទពិសោធន៍អ្នកទាំងពីរមានភាពខុសគ្នាស្រឡះ ដោយ លោក Pep Guardiola គឺជាអ្នកដឹកនាំដែល ជោគជ័យច្រើនក្នុងមុខតំណែងកន្លងមក តួយ៉ាងដូចជា កាលពីចន្លោះពេលដឹកនាំក្លឹប Barcelona ជោគជ័យដល់ទៅ ១៤ ព្រឹត្ដិការណ៍គឺស្ថិតក្រោមការដឹកនាំរបស់លោក Pep Guardiola ត្រឹមរយៈពេល ៤ឆ្នាំ ក្នុងនោះមាន ព្រឹត្ដិការណ៍ Champions League, La Liga និង Copa del Rey ។ ទាំងនេះសបញ្ជាក់ឲ្យដឹងថា គាត់គឺជាអ្នកគ្រប់គ្រងដែលល្អបំផុត ។ 

តែទោះបីជាយ៉ាងណាក៏ដោយ​សម្រាប់​ ចូលកាន់តំណែងថ្មីរបស់លោក Zinedine Zidane គាត់ក៏បាន ប្ដេជ្ញាផងដែរថា គាត់នឹងខិតខំប្រែងដឹកនាំឲ្យអស់ពីលទ្ធភាព តាមដែលគាត់អាចធ្វើបាន ដោយមិនឲ្យចាញ់ ថ្នាក់ដឹកនាំមុននោះឡើយ ។ 



ដោយ៖ អឿ អ៊ុុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Real Madrid Pep Guardiola Zinedine Zidane