(ក្រុងឡុងដ៍)៖ ក្រុមកាំភ្លើង Arsenal របស់អង់គ្លេស រកបាន៣ពិន្ទុលើកទី១ ក្នុងទឹកដីរបស់ខ្លួន បន្ទាប់ពីបានយកឈ្នះគូប្រជែង Basel របស់ស្វីសក្នុងលទ្ធផលបច្ចេកទេស ២-០ យប់មិញនេះក្នុងពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League គ្រាដែល PSG យកឈ្នះម្ចាស់ផ្ទះ Razgrad ៣-១ ប្រចាំពូល A។
២គ្រាប់របស់ Arsenal បានកើតឡើងនៅនាទីទី៧ និង២១ ពីការធ្វើការបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធអង់គ្លេស Theo Walcott ទាំងអស់ក្នុងពហុកីឡដ្ឋាន Emirates ដែលជាការប្រកួតលើកទី២របស់គេ ក្រៅពីលេងស្មើ ១-១ នៅក្នុងផ្ទះរបស់ PSG កាលពីប្រកួតបើកឆាកនៅក្នុងទីក្រុងប៉ារីស។
៣ពិន្ទុនេះដែរ ក៏មិនទាន់ជួយឲ្យ Arsenal ឡើងកំពូលតារាងបានដែរ ដោយត្រឹមតែឈរនៅលេខ២ ប៉ុណ្ណោះ បើទោះបីជារកបាន៤ពិន្ទុស្មើនឹងក្រុមកំពូលតារាងរបស់បារាំង PSG តែចាញ់គ្រាប់ស៊ុតបញ្ចូលទី១គ្រាប់៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង