CamNews

ព័ត៌មានអន្តរជាតិ 

ទម្លាយការពិត, ជនសង្ស័យ ៤នាក់ ពាក់ព័ន្ធសម្លាប់លោក Kim Jong Nam គឺជា ចារបុរស បង្កប់ខ្លួន

ព័ត៌មានអន្តរជាតិ ៖​ ភ្នាក់ងារស៊ើបអង្កេត ប្រទេសកូរ៉េខាងជើង មានជំនឿជាក់ឲ្យដឹងថា បណ្តាជន សង្ស័យជាបុរសនិងមានសញ្ជាតិ្តជា ជនជាតិកូរ៉េខាងជើង ដែលជាប់ពាក់ព័ន្ធនឹងករណីសម្លាប់លោក Kim Jong Nam នោះ គឺជា ចារបុរស​ ។ 


គួររំឮកថា លោក Kim Jong Nam ដែលត្រូវជាបងប្អូនប្រុសមេដឹកនាំកុម្មុយនីស្ត ប្រទេសកូរ៉េខាងជើង នោះ ត្រូវបានឧក្រិដ្ឋជនសម្លាប់ ដោយបំពុល នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ ជនសង្ស័យ ៤នាក់ ក្នុងចំណោម ៧នាក់ ត្រូវបានរដ្ឋាភិបាលប្រទេសម៉ាឡេស៊ី រកឲ្យឃើញថា ជាអ្នកធ្វើការឲ្យនាយកដ្ឋានសន្តិសុខ ក្រសួងទីក្រុង Pyongyang ។ 

គួររំឮកថា លោក Kim ត្រូវបានស្រ្តី ២នាក់សម្លាប់កាលពី ២សប្តាហ៍មុន នៅឯសាលព្រលានយន្តហោះ អន្តរជាតិ ។ ជនសង្ស័យ ២នាក់នោះ បានសារភាពឲ្យដឹងថាពិតជាបានធ្វើពិតប្រាកដមែន តែក្នុងន័យលេងហ្គេមរប៉ិលរប៉ូច ដែលគេហៅថា TV Prank តែប៉ុណ្ណោះ ។ របាយការណ៍ បញ្ជាក់ឲ្យ ថា លោក Kim ត្រូវបានបំពុល ដោយសារថ្នាំពុល មានសារជាតិគីមី VX ខ្លាំងបំផុត ខណៈលោកបាន ស្លាប់បាត់បង់ជីវិត ក្នុងរយៈពេល ១៥-២០នាទី ក្រោយការវាយប្រហារ ៕





ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: North korea South korea Kim Jong Un Kim jong nam