CamNews

តារា 

នាង Pat បង្អួតរាងស្លីមជាថ្មីម្តងទៀត បន្ទាប់ពីសម្រាលកូន មិនទាន់បានមួយខែផង

ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃ នាង Pat napapa មួយរយៈពេលក្រោយមកនេះ​ មហាជនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្វាមីរបស់នាង ដែលចាប់យកអាជីពបង្ហោះម៉ូតូ គឺ លោក Akarakit worarojcharoendet កំពុងតែជាប់ពាកព័ន្ធជាមួយនិងលុយកខ្វក់ ដែលសូកប៉ាន ដើម្បីយករួចខ្លួន រហូតដល់ថ្នាក់ ឃាតខ្លួនមិនឲ្យស្វាមីរបស់តារាថៃរូបនេះចេញទៅក្រៅប្រទេស ប្រសិនបើគ្មានលិខិតអនុញាិតពីតុលាការនោះទេ ។ 

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នាង Pat napapa ខិតខំប្រឹងប្រែងតស៊ូ និងនៅក្បែរស្វាមីជម្រះរឿងគ្រប់យ៉ាងជានិច្ច ។ ទោះបីជាកើតឡើងរាប់មិនអស់នៅក្នុងជីវិតក៏ដោយចុះ តារាថៃមួយដួងនេះនៅតែមិនភ្លេចថែទាំសុខភាពខ្លូនឯង និងកូនប្រុសនោះទេ ។ 

ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រ sanook បានឲ្យដឹងថា នាង Pat បង្អួតរាងស្លីមជាថ្មីម្តងទៀត បន្ទាប់ពីសម្រាលកូន មិនទាន់បានមួយខែផង​ ។ គួរបញ្ជាក់ឲ្យដឹងថា​ កូនប្រុសរបស់នាង Pat napapa និងលោក Akarakit worarojcharoendet បានសម្រាល កាលពីថ្ងៃទី ១៣ ខែកុម្ភៈ មុនថ្ងៃទិវានៃសេចក្តីស្រលាញ់ចំនួនមួយថ្ងៃ ៕





 

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖​ sanook


Tags: Pat napapa Akarakit worarojcharoendet