(បរទេស)៖ ប្រជាជននីហ្សេរីយ៉ា មានការខឹងសម្បារជាខ្លាំង បន្ទាប់ពីបានឃើញរូបថត កូនក្រមុំជនជាតិស្បែកខ្មៅ រៀបការជាមួយនឹងរូបម៉ាឡាកាំង នៅទឹកដីអឺរ៉ុប ដោយអ្នកស្និទ្ធនឹងកូនក្រមុំ និយាយថា នាងគឺជាជនជាតិនីហ្សេរីយ៉ា ដែលបានជួប និងស្គាល់កូនកំលោះ តាមអ៉ីនធឺណេត។
កំឡុងពេលស្គាល់គ្នា រយៈពេលខ្លីប៉ុណ្ណោះ ស្រាប់តែឪពុកម្តាយខាងស្រី ដាក់សម្ពាធឲ្យនាងរៀបការ ជាមួយគូស្នេហ៍តាមអនឡាញនោះ ដែលគេកំពុងរស់នៅ លើទឹកដីអឺរ៉ុប ហើយគូស្នេហ៍ទាំងពីរ ក៏ណាត់ជួបគ្នា ដោយនារីជាកូនក្រមុំ បានធ្វើដំណើរទៅអឺរ៉ុប ដើម្បីរៀបការជាមួយគ្នា។
អកុសល ពេលវេលារៀបការមកដល់ កូនកំលោះមិនបានមកបង្ហាញខ្លួនឡើយ ទីបំផុតកូនក្រមុំ និងមិត្តភក្តិនាង សម្រេចថា ពិធីរៀបការនេះ នឹងនៅតែបន្តដោយកូនក្រមុំ សុខចិត្តរៀបការជាមួយ រូបម៉ាឡាកាំងពណ៌សជំនួស ដើម្បីកុំឲ្យបាក់មុខឪពុកម្តាយ ប៉ុន្តែអ្វីដែលនារីជាកូនក្រមុំ រងការរិះគន់នោះ គឺនាងត្រូវបានគេនិយាយថា ហេតុអ្វីក៏មិនយកម៉ាឡាកាំងពណ៌ខ្មៅ មកជំនួសមនុស្ស មិនគួរប្រើពណ៌ស ដូចអឺរ៉ុបទេ ព្រោះកូនក្រមុំជាជនជាតិ ស្បែកខ្មៅ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង