បន្ទាប់ពីទទួលបាន ពិន័យពី FIFA រួចមកទៅលើ ករណីខាំស្មា កីឡាករអ៊ីតាលី រួចមក ឥលូវនេះ Luis Suarez បានចេញមុខ មកសុំទោសទៅ កីឡាករ Chiellini ហើយតាមរយៈ បណ្តាញសង្គម Twitter ។
Suarez បាននិយាយានៅលើ Twitter ថា " បន្ទាប់ពីការឈប់សំរាក និងនៅជាមួយគ្រួសារអស់ ប៉ុន្មានថ្ងៃរួចមក ខ្ញុំមានឱកាស និងពេលវេលា ដើម្បីរិះគិត សារជាថ្មីនូវអ្វីដែល បានកើតឡើង ហើយឥលូវនេះ ខ្ញុំក៏មានអារម្មណ៍ស្ងប់ស្ងៀមផងដែរ ហើយក៏សុំអភ័យទោសពី Chiellini ផងដែរ អំពីរឿងដែលកើតឡើង ក្នុងការប្រកួតរវាង Italy និង Uruguay " ។ មិនត្រឹមតែប៉ុណ្ណោះ Suarez ក៏បានសន្យាថា នឹងមិនអោយរឿងបែបនេះ កើតឡើងម្តងទៀតឡើយ ។ កីឡាករ Chiellini ក៏បាន ទទួលការសុំទោសពី Suarez ផងដែរ ។
គួរបញ្ជាក់ផងដែរថា កាលពីស្ថិតក្នុងការ ស៊ើបអង្កេត Suarez បានប្រាប់ថា វាមិនមែនជារឿងពិត ឡើយដែលថាគាត់ បានខាំកីឡាករ Chiellini នោះ ព្រោះថាពេលនោះ ដោយសារទប់ ជំហរមិន ជាប់ មុខរបស់ខ្ញុំ ក៏បានទៅបុក ជាមួយនិងស្មាគេ ។ តែក្រោយមក Suarez ក៏បាន FIFA ដាក់ ពិន័យដោយ ៤ ខែហាមមិនអោយលេង ហើយនិងពិន័យ ជាទឹកប្រាក់ច្រើនជាំង ១១ ម៉ឺនដុល្លារ ផងដែរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ usmagazine