(ក្រុងឡុងដ៍)៖ ក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool ធ្វើបានល្អមែនទែនសម្រាប់ជើងទី២នៃពានរង្វាន់ UEFA Europa League ដោយបានបំបាក់គូប្រជែង Manchester United ២-០ នៅកីឡដ្ឋាន Anfield យប់មិញនេះក្នុងវគ្គ១៦ក្រុមចុងក្រោយ ។
ការទាក់ជើងកីឡាករខ្សែប្រយុទ្ធ Amre Cane នៅក្នុងប្រអប់គ្រោះថ្នាក់របស់កីឡាករ Memphis Depay បានធ្វើឲ្យ Liverpool នាំមុខ១គ្រាប់មុននៅនាទីទី១៦ ដោយបាល់ប៉េណាល់ទីដោយកីឡាករខ្សែប្រយុទ្ធដែលទើបតែជាសះ ស្បើយពីរបួស Daniel Sturridge មុនពេលដែលមិត្តរួមក្រុម Roberto Firmino បន្ថែមគ្រាប់ទី២ទៀតនៅនាទីទី៧៣ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី