CamNews

តារា 

នាយទុយ ចង់រៀបការ និងមានកូនជាមួយ យុគ ចិន្តា

ភ្នំពេញៈ ពិធីករដែលពូកែវោហា និងទើបតែបង្ហាញមុខសារជា ថ្មីម្តងទៀត នៅលើកញ្ចក់ ទូរទស្សទ៍
ស៊ីធីអ៊ិន លោក អ៊ឹង រដ្ឋា ហៅ នាយទុយ បានត្អូញត្អែរប្រាប់ដល់មហាជនថា ពេលនេះខ្លួនចាស់
ហើយតែមិនទាន់ រកកោះត្រើយឃើញនៅឡើយទេ អាយុកាន់ តែចាស់ទៅៗ នៅតែមិន ទាន់ មាន
កូន១គ្រាប់នឹងគេ សោះតូចចិត្តណាស់ មិនដឹងថាពេលណា ទើបអាចមានកូនដូចគេទេ។

នៅយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១២នេះ ពិធីករលោក អ៊ឹង រដ្ឋា បានធ្វើការត្អូញត្អែរជាសាធារណៈ នៅក្នុង
កម្មវិធី “ តន្ត្រីថ្ងៃអាទិត្យ ” ថាគិតៗទៅតូចចិត្ត ដែលព្រោះថា អាយុវិញគឺជាង ៣០ ឆ្នាំ ហើយមិនទាន់
មាន កូនម្នាក់ដូចគេសោះ ចំណែកឯមិត្តភក្តិស្រករលោក ខ្លះមានកូនអស់ហើយ កម្សត់តែលោកទេ
មិនទាន់មានគ្រួសារ និងកូនចៅដូចគេ។

នៅពេលនោះដែល អ្នកនាង យុគ ចិន្តា ក៏បានបន្ទរលាយឡំនិងសំណើចទៅ លើសំដីរបស់ដៃ គូ ថា
បើសិនជាទុយច្រណែនមិត្តភក្តិ ខ្លាចចាស់ និងចង់ដឹងពី ទឹកចិត្តជាឳពុកយ៉ាងណានោះ គឺបង្កើតកូន
មួយទៅដឹងហើយថា ការធ្វើជាមេគ្រួសារ និងការដើរតួនាទីជាឳពុក គេយ៉ាងណាហើយ។

ក្រោយពីឮពាក្យសំដីបែបនេះភ្លាម នាយ ទុយ ក៏បានបន្លោយពាក្យសំដី លែងបន្លំមែនថា ”ខ្ញុំក៏ ចង់
មានគ្រួសារបង្កើតកូនដែល តែរកដៃមិនទាន់ឃើញ បើមិនអីច៊ឹងទេ អ្នកនាង យុគ ចិន្តា រៀប ការ
បង្កើតកូនជាមួយខ្ញុំតែម្តងទៅ ព្រោះលួចស្រលាញ់ពេញចិត្តយូរហើយ”។

នៅពេលដែលបានឮពាក្យសំដីនោះភ្លាម អ្នកនាង យុគ ចិន្តា ក៏បានឆ្លើយបដិសេធភ្លាមៗ ដោយ មិន
ចាំបាច់គិតយូរថា ” ទៅមិនរួចទេទុយអើយ យើងទាំងពីរនាក់បាន ត្រឹមតែចាប់ដៃគូ ការងារបានហើយ
ចំណែក រឿងផ្សេងគឺមិនអាចទៅរួចទេ ”។

តែទោះបីជាយ៉ាងណា នាយទុយ ក៏មិនបានរៀបរាប់ពីមូលហេតុច្បាស់ ដែលធ្វើឲ្យបន្លោយ ពាក្យនេះ
ឡើងទេ ដោយលោកនិយាយដល់ត្រឹមនេះ ក៏ទម្លាក់ទឹកមុខក្រៀមក្រំស្រងូតស្រងាត់ ប្លែក ដោយទុក
ជាចង្ងល់ឲ្យមហាជន ដែលបានទស្សនានិងឮពាក្យសំដីរបស់នាយ ទុយ ហើយ ហាក់មានអារម្មណ៍
អាណិត និងជូនពរឲ្យលោក បានជួបគូព្រេងបង្កើត គ្រួសារ និងមានកូនចៅឆាប់ៗ៕

ដោយ៖ lookingtoday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: neay tuy ung rotha yuk chenda married entertainment khmer star