CamNews

តារា 

គ្រាន់តែឃើញរូបថតទាំងនេះ ក៏ដឹងថា នាង Bella Ranee ស្រលាញ់មិត្តប្រុសខ្លាំងប៉ុនណាដែរ

កំសាន្ត​ ៖ បន្ទាប់ពីរួមដំណើរជាមួយគ្នាទៅជួយអ្នករងគ្រោះដោយជំនន់ នៅឯខេត្ត Sakon Nakhon ដោយគ្មានការលាក់បាំងអ្វីទាំងអស់នោះ គូស្នេហ៍ដែលលាក់បាំងស្នេហាជាច្រើនឆ្នាំ គឺនាង Bella ranee និងលោក weir sukollawat កាន់តែធ្វើឲ្យអ្នកគ្មានគូ ច្រណែននឹងស្នេហារបស់ពួកគេយ៉ាងខ្លាំងឡើងហើយ ។ 

មួយរយៈចុងក្រោយនេះ តារាសម្តែងវ័យ ៣២ ឆ្នាំរូបនេះ ចាប់ផ្តើមបង្ហោះរូបថត Sweet Sweet នៅក្នុងគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួន ដើម្បីឲ្យអ្នកគាំទ្រមួយចំនួនឈប់មានការយល់ច្រឡំថា នាង Bella ranee និងលោក weir sukollawat បែកគ្នា ។ 



បើចង់ជ្រាបកាន់តែច្បាស់ថា ទំនាក់ទំនងរបស់តារាថៃទាំង ២ ដួងនេះ ស្អិតរមួនដល់កម្រិតណា គ្រាន់តែឃើញរូបថតដែលគេលួចប្រមាញ់ពួកគេ ក៏ដឹងថា នាង Bella Ranee ស្រលាញ់មិត្តប្រុសខ្លាំងប៉ុនណាដែរ ហើយ លោក weir sukollawat ក៏បារម្ភនិងយកចិត្តទុកដាក់ថតរូបឲ្យមិត្តស្រី ព្រោះដឹងជាចំណង់ចំណូលចិត្តរបស់នាងទៀតផង ៕








ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: Bella ranee weir sukollawat