ថៃ ៖ មួយរយៈចុងក្រោយឲ្យតែឃើញកូនស្រីគឺថា តារាសម្តែងថៃនាង Chompoo araya តែងតែព្យាយាមចូលកៀរក្បែរ ហើយថតរូបស្អាតៗជាមួយគ្នាជាច្រើនសន្លឹកដើម្បីបង្ហោះលើបណ្តាញសង្គមថែមទៀតផង ។
ជាក់ស្តែងកាលពីប៉ុន្មានសប្តាហ៍មុននេះ បានបែកធ្លាយព័ត៌មានមួយថា តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះចង់មានកូនស្រីម្នាក់ទៀត ព្រោះកូនភ្លោះរបស់នាងសុទ្ធតែជាប្រុស ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
ទាក់ទងនឹងរឿងនេះផងដែរ តួស្រីក្នុងរឿង "កាមទេពបង្រ្កាបស្នេហ៍" បានបកស្រាយថា ខ្លួនពិតជាចង់បានកូនស្រីនឹងគេ ប៉ុន្តែចាំឲ្យកូនប្រុសភ្លោះ (Thunder និង Storm) ធំដឹងក្តីជាងនេះបន្តិចទៀតសិន ។
ហើយថ្មីៗនេះ គេសង្កេតឃើញជាថ្មីម្តងទៀត ដោយឃើញ ភរិយាលោក Nott Witsarut Rungsisingpipat ថតរូបជាមួយនិងកូនស្រីរបស់នាង Aff Taksaorn ហើយញញឹមពព្រាយរហូតធ្វើឲ្យហ្វេនកាន់តែសង្ស័យថា មិនយូរមិនឆាប់នោះទេ តារាស្រីកូនកាត់រូបនេះ នឹងមានកូនស្រីនឹងគេដែរហើយ ៕
នាង Chompoo araya ជាមួយនិងកូនស្រីរបស់នាង Aff Taksaorn
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar