CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមបាតុករប្រឆាំងលោក Trump ប៉ះទង្គិចគ្នាជាមួយនគរបាល នៅ Washington (វីដេអូ)

មនុស្សជាច្រើនបានប្រមូលផ្ដុំគ្នានៅខាងក្រៅអគារប្រារព្ធពិធីជប់លៀងអបអរចំពោះលោក
Donald Trump មុនពិធីឡើងកាន់អំណាចនៅ Washington ដើម្បីធ្វើបាតុកម្ម ហើយក៏បានប៉ះ
ទង្គិចគ្នាជាមួយនគរបាល។

ក្រុមសមត្ថកិច្ចពេលនេះ ត្រូវបានគេជឿថា បានត្រៀមខ្លួនជាស្រេចក្នុងការបាញ់ឧស្ម័នបង្ហូរ
ទឹកភ្នែកទៅលើក្រុមបាតុករ នេះបើតាមទំព័រ RT។ ក្រុមបាតុករបានគប់វត្ថុនានាទៅលើក្រុម
នគរបាល។

Alexander Rubinstein អ្នកយកព័ត៌មានឱ្យទីភ្នាក់ងារសារព័ត៌មាន RT និយាយថា មានសម្លេង
ផ្ទុះ ខណៈដែលមានការប៉ះទង្គិចរវាងក្រុមបាតុករ និងក្រុមនគរបាល។



ប្រែសម្រួល ៖ តារា
ប្រភព ៖ RT/Youtube


Tags: Trump បាតុកម្មប្រឆាំងលោក Trump អាមេរិក