CamNews

តន្រ្តី 

ក្រលេកមើល បេក្ខជនប្រលង American Idol រដូវកាលថ្មី និយាយដូច Barack Obama គួរអោយចាប់អារម្មណ៍(មានវីដេអូ)

បើទោះបីជា បាត់បង់ ប្រជាប្រិយភាព ច្រើនមែនតែ American Idol រដូវកាលទី ១៣ នៅតែបន្ត ធ្វើ ដោយមាន អ្នកកាត់ សេចក្តី Jennifer Lopez, Keith Urban និង Harry Connick ។ នៅក្នុង វគ្គទី ១ និងវគ្គទី ២ ដែលត្រូបាន ចាក់ផ្សាយ កាលពីថ្ងៃទី ១៥ និង ១៦ មករា នោះទស្សនិកជន បានជួប ជាមួយនិង បេក្ខជន បេក្ខនារី ដែលមាន សមត្ថភាព និងទេពកោសល្យ ជាច្រើន ។

Candidates "clones" President Obama impresses in 'American Idol' 1

នៅក្នុងចំណោម បេក្ខភាព ទាំងនោះ មានបេក្ខជន ម្នាក់វ័យ ២៨ ឆ្នាំ បានធ្វើអោយ គណៈកម្មការ និងទស្សនិកជន មានចំណាប់ អារម្មណ៍ យ៉ាងខ្លាំង ។ TK Hash ជាបេក្ខជន ម្នាក់ដែលបាន ឆក់យក ចំណាប់ អារម្មណ៍ ពីគណៈកម្មការ ។ អ្វីដែលធ្វើ អោយមាន ចំណាប់អារម្មណ៍ នោះគឺ TK Hash ចេះនិយាយ ត្រាប់តាម លោកប្រធានាធិបតី Barack Obama ដូចបេះបិទ តែម្តង ។ មិនត្រឹមតែ ប៉ុណ្ណោះ សំលេងនៃ ការច្រៀងបទ " My Song Know What You Did In The Dark " ដោយ Fall Out Boy នោះក៏លើក ដាក់បានល្អទៀត ។

Candidates "clones" President Obama impresses at "American Idol" 3

ដោយសារតែ មានសមត្ថភាព និងភាពរស់រាយ​ រាក់ទាក់បែបនេះ ទៀតនោះ TK Hash ទទួល បានសិទ្ធ ឆ្លងទៅវគ្គ បន្តទៀត ៕

Candidates "clones" President Obama impresses in 'American Idol' 4


ប្រែសម្រួល ៖ លីលី
ប្រភព ៖ youtube 


Tags: star singer american idol hollywood tk hash obama