CamNews

កីឡាអន្តរជាតិ 

លោក Louis Van Gaal ភ័យខ្លាចនឹងកើតរឿង ដូចជាលោក Jose Mourinho

ព័ត៌មានកីឡា៖ លោក Louis Van Gaal មានវ័យ ៦៤ឆ្នាំ ដែលជាអ្នកចាត់ការទូទៅរបស់ក្លឹប Man United បច្ចុប្បន្ន បានថ្លែងឲ្យដឹងថា រឿងបញ្ហាបណ្ដេញចេញអ្នកគ្រប់គ្រង បើសម្រាប់រូបគាត់គឺជារឿងដែល ធ្ងន់ធ្ងបំផុត ហើយក៏ប៉ះទង្គិចខ្លាំងផងដែរ សម្រាប់គុណតម្លៃគាត់ខ្លួនឯង តែទោះជាយ៉ាងណា គាត់សង្ឃឹមថា អ្នក​គាំទ្រនៅមានចំពោះគាត់ដដែល ។ 

ក្រោយពីមានការបណ្ដេញចេញលោក Mourinho ចេញពីក្លឹប Chelsea ថ្មីៗនេះ​ ហាក់ដូចជាអំណាចនៃការ​ភ័យ​ខ្លាច សម្រាប់លោក Louis Van Gaal កាន់តែកើនឡើងទ្វេដង ស្របពេលម្ដងមុន កំពុងតែត្រូវជួបប្រ​ទះម្ដង​ហើយ ដែលលោក Pep Guardiola និង Carlo Ancelotti លេចឮដំណឹងថា មានគម្រោងនឹងចូល​មក កាន់​តំណែង ក្នុងទឹកដី Old Trafford ។ 

ពាក្យសម្ដីរបស់លោក បា្រប់ទៅអ្នកសារព័ត៌មានថា » ខ្ញុំមិនចង់បញ្ឈប់ការងាររបស់ខ្ញុំជាមួយនឹងក្លឹប ដោយមិនមានការបណ្ដេញចេញនោះទេ ព្រោះនោះគឺជារឿងដែលអសោកបំផុតសម្រាប់ ខ្ញុំនៅពេលដែលនិយាយ​ថា ​លាចេញពីវិស័យបាល់ទាត់។ ខ្ញុំគិតថា គំនាបសង្កត់នៃភាពស្មោះត្រង់របស់ខ្ញុំ មានច្រើនជាងគំនាបសង្កត់​ អ្នកគាំទ្រ និង សារព័ត៌មាន »។ 

សរុបសេចក្ដីមក លោក Louis Van Gaal នៅតែមានការភ័យខ្លាចចំពោះការបណ្ដេញចេញ ប៉ុន្ដែគាត់ នៅតែ​យកលេស បង្ហាញពីក្ដីសង្ឃឹមដល់ខ្លួន ឯងទាំងដែលលើកឡើងថា គាត់នៅមានអ្នកគាំទ្រច្រើន ទាំងកីឡាករ ទាំងអ្នកគ្រប់គ្រងធំ និង ប្រិយមិត្ដរបស់ក្លឹប នៅតែយល់ថាគាត់ គ្មានថ្ងៃអាចនឹងត្រូវបានដេញចេញនោះទេ​។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ onefootball


Tags: Sport News Mourinho Chelsea Louis Van Gaal