CamNews

ព័ត៌មានអន្តរជាតិ 

ទូរស័ព្ទ Android ច្រើនជាង ១០លានគ្រឿង រងគ្រោះ ព្រោះ មេរោគ វាយប្រហារ អាក្រក់បំផុត "Hummingbad"

ព័ត៌មានអន្តរជាតិ ៖ ច្រើនជាង ១០លានគ្រឿង នៃទូរស័ព្ទដៃ Android រងនូវការវាយប្រហារដោយ សារតែមេរោគមួយថ្មី "Hummingbad" ដែលនាំមកនូវ ការចុចផ្ទាំងពាណិជ្ជកម្ម ក្លែងក្លាយ នេះបើ យោងតាមកាចុះផ្សាយ ពីទំព័សារព័ត៌មានបរទេស ប៊ីប៊ីស៊ី ១៧ម៉ោងមុននេះ​ ក្រោយដកស្រង់សម្តីក្រុមអ្នកស្រាវជ្រាវ សុវត្ថិ ភាព។ 


គួរបញ្ជាក់ថា កម្មវិធីនេះ ត្រូវបានតម្លើងដោយសម្ងាត់ជាទីបំផុត តាមរយៈ App ហើយបានធ្វើការ លុកលុយតាមរយៈការលបចូលតាមដាន សកម្មភាព ក៏ដូចជាទម្លាប់ browsing របស់ជនរងគ្រោះ ។ ក្រុមអ្នកសិក្សាស្រាវជ្រាវ គូសបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នភាព ការវាយប្រហារមេរោគទូរស័ព្ទដៃ Android ប្រភេទនេះ អាចរកប្រាក់ចំនូលបានដល់ទៅ ៣០០,០០០ ដុល្លារសហរដ្ឋអាមេរិក ទៅដល់ អ្នកផលិត។ សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា បណ្តាទូរស័ព្ទដៃ Android ដែលរងនូវការវាយប្រ ហារខ្លាំងជាងគេបំផុត គឺមានប្រភព នៅប្រទេសចិន ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Android Int news Hot news Breaking news