CamNews

កីឡាអន្តរជាតិ 

Sir Alex Ferguson ថ្លែងថា ជ្រើសរើស​ David Moyes សម្រាប់ Man United មានអ្វីត្រូវខុស

ព័ត៌មានកីឡា​៖ អតីតថ្នាក់ដឹកនាំក្លឹប Man United បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា សេចក្ដីសម្រេចចិត្ដរបស់គាត់ ​ចំពោះការជ្រើសតាំង David Moyes បន្ដតំណែងពីគាត់កាលពេលនោះ គឺមិនខុសនោះទេ។

លោក Sir Alex Ferguson បាននិយាយការពារនឹង ភាពអាក់អន់ស្រពន់ចិត្ដ កន្លងមក ខណៈដែលក្លឹប ត្រូវបានដឹក​នាំដោយ David Moyes បន្ដតំណែងពីគាត់ គ្រប់គ្រងក្លឹប Man United ដែលមានរយៈត្រឹមតែ ៨ ខែ ក្រោយមកត្រូវ​បណ្ដេញចេញពីក្លឹប ។ ពាក្យសម្ដីរបស់គាត់ ដែលបានលើកឡើង ក្នុងកម្មវិធី វេទិការ អាថ៌កំបាំងនៃភាពជោគជ័យ ក្រោមការរៀបចំឡើង ដោយសារព័ត៌មានប៊ីប៊ីស៊ី ។ 

លោក Sir Alex Ferguson បានថ្លែងថា " យើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយ ដើម្បី ជ្រើសរើស មនុស្សម្នាក់ដែលមានសមត្ថភាព ក្នុងពេលនោះ ហើយទីបំផុត ក៏អាចជ្រើសរើសបានមែន....ហើយខ្ញុំគិតថា ពួកយើងមិនបានបង្កើតកំហុសអ្វីនោះទេ ចំពោះការជ្រើសរើសនេះ ប៉ុន្ដែជាអកុសល វាគឺមិនបានធ្វើអ្វីទាល់តែសោះ ចំពោះ David Moyes ......ក្នុងកំលុងពេលនោះ មានមនុស្សផ្សេងទៀត ដែរដែលគាត់គាត់ បានមើលឃើញ គឺ តែពួកគេ គឺមិនទំនេរនោះទេ ដោយឡែក Mourinho ជាប់កុងត្រាជាមួយ Chelsea ហើយ Carlo Ancelotti ជាប់​ជា​មួយ Real Madrid ចំណែក Jurgen Klopp ជាប់ជាមួយ Dortmund និង Louis van Gaal កំពុងស្នាក់នៅ ហូឡង់​ "។

លោក Sir Alex Ferguson គ្រប់គ្រងតំណែជាអ្នកគ្រប់គ្រងក្នុង Man United បានរយៈពេល ២៦ ឆ្នាំ ត្រឹម ឆ្នាំ ២០១៣ ហើយមុនពេល គាត់ចាកចេញ គាត់បាន ឧទ្ទេសនាម មនុស្សម្នាក់ដែល អាចគ្រប់គ្រង តំណែង បន្ដ​ពីគាត់បានគេនោះគឺ David Moyes ។ ប៉ុន្ដែជាអកុសល ក្រោយ ការគ្រប់គ្រង ត្រឹមរយៈពេល តែ ៨​ ខែប៉ុណ្ណោះ​ David Moyes ត្រូវបាន ម្ចាស់ក្លឹប បណ្ដេញចេញ ក្រោយមកទៀត ក៏ជ្រើសតាំង លោក Louis Van Gaal មកទាល់ពេលបច្ចុប្បន្ន​។ 

ដោយ៖ អឿ អ៊ុយ


Tags: Sport News Sir Alex Ferguson David Moyes