(ភ្នំពេញ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខរបស់ក្រុមជម្រើសជាតិសាម៉ូរៃជប៉ុន Keisuke Honda នឹងមកទស្សនកិច្ចនៅ ប្រទេសកម្ពុជា ១ថ្ងៃ ថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៦ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ពីការប្រកប អាជីពបាល់ទាត់របស់គេ ។
យោងតាមលិខិតដែល Khmertalking ទទួលបាននៅព្រឹកថ្ងៃសុក្រនេះបានបញ្ជាក់ថា កីឡាករដែលកំពុងប្រកបអាជីពក្នុងក្លឹប AC Milan របស់អ៊ីតាលីរូបនេះ នឹងចែករំលែកបទពិសោធន៍ពីការលេងបាល់ទាត់ ក្នុងទីលានបាល់ទាត់នៃវិទ្យាល័យឥន្រ្ទទេវី ក្រោមកិច្ចស្នើសុំកីឡាករយុវជនចំនួន៤០នាក់ នៅថ្ងៃទី៩ មិថុនាតែម្តងចាប់ពីម៉ោង ៣រសៀល រហូតដល់ម៉ោង ៦ល្ងាច ។
នៅចាំបានថា តារាឆ្នើម Honda បានស៊ុតបំប៉ោងសំណាញ់ទីក្រុមជម្រើសជាតិកម្ពុជា ២គ្រាប់កាលពីក្នុងវគ្គជម្រុះ World Cup 2018 នៅប្រទេសរុស្ស៊ី ដោយ Honda ស៊ុតចូល១គ្រាប់ កាលពីកម្ពុជាចាញ់ ៣-០ ក្នុងទឹកដីជប៉ុន និង Honda ដដែលបានស៊ុតគ្រាប់ទី២របស់គេ ពេលកម្ពុជាចាញ់ជប៉ុន ២-០ នៅកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ៕
សូមអានលិខិតមានដូចខាងក្រោម៖
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង