ភ្នំពេញ ៖ យុវជនពីរនាក់ត្រូវបានស្លាប់ និងបីនាក់ផ្សេងទៀតរងរបួសធ្ងន់ នៅពេលម៉ូតូរបស់ពួកគេបានបុកជាមួយនឹងឡាន ខណៈកំពុងគេចខ្លួនពីការវាយប្រហារ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីម្សិលមិញ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១ ទាលភ្លឺ នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ក្នុងឃុំចោមចៅ ៣ ។
លោក វ៉ន សាខន ស្នងការរងនគរបាលឃុំ បានមានប្រសាសន៍ថា មានយុវជនពីរក្រុមដែលជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះ។
ដោយក្រុមទីមួយមានមនុស្ស ៥នាក់ ក្នុងនោះមានយុវជន និងយុវនារីពីរនាក់ជិះម៉ូតូពីរគ្រឿង ។ ក្រុមទីពីរមានមនុស្ស ៧ នាក់ ព្រមទាំងជិះម៉ូតូចំនួន ៤ គ្រឿង ។
លោក សាខន បានបន្ថែមទៀតថា ក្រុមទាំង ២ នេះមានជម្លោះជាមួយគ្នាជាយូរមកហើយ ។ លោកបានកត់សម្គាល់ថា ក្រុមទីមួយត្រូវបានដើរចេញពីក្លឹបរាត្រីមួយ ។
ចំនែកក្រុមទីពីរបានដេញតាមក្រុមទី ១ ដោយជិះម៉ូតូដើម្បីវាយប្រហារពួកគេ ដោយដាវវែង និងដំបងឈើ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertimes