ថៃ ៖ កាលពីប៉ុន្មានសប្តាហ៍មុននាង Kimberly និង Mark prin បានធ្វើដំណើរកំសាន្តទៅកាន់ប្រទេសអូស្រ្តាលី ដើម្បីបង្កើតភាពផ្អែមល្អែម នៅពេលទំនេរពីការងារសិល្បៈ ។ ហើយថ្មីៗនេះគូស្នេហ៍ដ៏ផ្អែមល្អែមរូបនេះបានធ្វើដំណើរទៅកាន់ខេត្ត Nakhon Ratchasima ។
នៅក្នុងនោះផងដែរ លោក Mark Prin បានបង្ហោះរូបថតមិត្តស្រីរបស់គាត់នៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួន ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "របស់ដែលស្រស់ស្អាតបំផុតនៅក្នុងជីវីត មិនមែនត្រឹមតែជាវត្ថុនោះទេ ពួកគេក៏មានដូចជាមនុស្ស ទីកន្លែង ការចងចាំ រូបថត អារម្មណ៍ ពេលវេលា ស្នាមញញឹម និងការសើច" ។
ទទ្ទឹមនឹងនេះផងដែរ នាង Kimmy Kimberley ក៏បានចែករំលែករូបថតមួយសន្លឹកដ៏ស្រស់ស្អាត ជាមួយនិងសារដ៏មានអត្ថន័យថា "នៅទីនេះគឺគ្មាន wifi នោះទេ ប៉ុន្តែអ្នកនឹងរកឃើញនូវការផ្សារភ្ជាប់ដ៏ប្រសើរមួយ" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate