ភ្នំពេញ ៖ លូទឹកស្អុយមួយកន្លែងនៅបឹងត្របែក ត្រូវបានគេដឹងថា កំពុងតែត្រលប់ទៅរកសភាពដើម បន្ទាប់ពីឃើញស្អាតបានត្រឹមតែពីរថ្ងៃប៉ុណ្ណោះ ដោយរាប់ចាប់ពីថ្ងៃសំអាត ។
យោងតាមករណីហ្វេសប៊ុកមួយសន្លឹកបានបង្ហោះកាលពីថ្មីៗនេះបានឲ្យដឹងថា រូបថតមួយសន្លឹកដែលបានផុសនៅលើបណ្តាញសង្គមកំពុងតែទទួលរងនូវការរិះគន់យ៉ាងខ្លាំង ព្រោះអ្នកចោលសំរាមឥតសណ្តាប់ធ្នាប់ ។
គួរបញ្ជាក់ឲ្យដឹងថា លូទឹកស្អុយមួយកន្លែងនៅបឹងត្របែក គឺត្រូវបានយុវជនមួយក្រុមនាំគ្នាសម្អាត និងមានការជួយពីសាលាក្រុងភ្នំពេញផងដែរ ៕
ដោយ ៖ គន្ធា