CamNews

ព័ត៌មានអន្តរជាតិ 

រុស្ស៊ីប្តេជ្ញាចូលរួម ជាមួយសហគមន៍ អន្តរជាតិដោះស្រាយ បញ្ហានុយក្លេអ៊ែរ កូរ៉េខាងជើង

ម៉ូស្គូៈ រដ្ឋាភិបាលក្រុងម៉ូស្គូ នឹងចូលរួមជាមួយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បី
ស្វែងរកដំណោះ ស្រាយឆ្លើយតបនឹងការបាញ់ សាកល្បងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង
កាលពីពេលថ្មីៗនេះ។ នេះបើយោង តាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេស បានឲ្យដឹង
កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅ នេះ។

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ បានឲ្យដឹងថា រដ្ឋាភិបាល
ក្រុងម៉ូស្គូ នឹង ព្យាយាមឲ្យអស់ពីសមត្ថភាពធ្វើការក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ដើម្បីឆ្លើយតបបញ្ហានុយក្លេអ៊ែរ របស់កូរ៉េខាងជើង។

អ្នកនាំពាក្យម្នាក់ឈ្មោះ Alexander Lukashevich បាននិយាយថា ទោះបីជាយ៉ាងណាក្តីពុំមានការ
ដាក់ទណ្ឌកម្ម ថ្មីណាមួយទៅលើការបាញ់សាកល្បងចុងក្រោយ របស់កូរ៉េខាងជើងឡើយ។ រហូត
មកទល់ពេលនេះ យើងពុំទាន់ បានឃើញនូវអត្ថបទ ឬសំណើក្នុងការបន្ថែមសម្ពាធទៅលើរដ្ឋាភិ
បាលក្រុងព្យុងយ៉ាងនៅឡើយ។

លោកបានបន្តថា ក្នុងស្ថានភាពនេះដែរប្រទេស រុស្ស៊ី បានច្រានចោលនូវរាល់វិធានការណ៍ នៃការ
បន្ថែមកម្លាំង យោធាទៅលើឧបទ្វីបកូរ៉េជាដាច់ខាត។ គួរបញ្ជាក់ថាកូរ៉េខាងជើង បានបាញ់សាកល្បង
អាវុធនុយក្លេអែររបស់ខ្លួន កាលពីថ្ងៃអង្គារ កន្លងទៅនេះ បើទោះបីជាមានការប្រឆាំងពីសំណាក់សហ
គមន៍អន្តរជាតិក៏ដោយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ