CamNews

ប្លែកៗ 

កំពូលអ្នកគូរ មុខតុក្កតា ដូចតារា ១០០%

លោក Noel Cruz ជនជាតិហ្វីលីពីន ដែលរស់នៅក្នុងរដ្ឋ កាលីហ្វរញ៉ា សហរដ្ឋអាមេរិក បានធ្វើតុក្កតា
រូបតារាៗ ដែលមើលទៅគឺដូចមែនទែន ហើយអាចលក់បានក្នុងតម្លៃថ្លៃទៀតផង។

លោក Cruz បានប្រាប់ថា គាត់មានការពិបាកក្នុងការធ្វើតុក្កតានេះ ព្រោះតែការគូរនេះគឺវាពិបាកហើយ
ណាមួយពិបាកជាងគេនោះគឺធ្វើម៉ូដសក់នេះឯង តែដោយសារតែវាជារបស់ធ្វើដោយដៃ ហើយមើល
ទៅដូចមនុស្សពិតនោះទើបគាត់អាចលក់វាបានថ្លៃ។ ក្នុងនោះតុក្កតាទី ១ របស់គាត់ដែលគាត់បានប្រើ
ស្នាដៃពូកែនេះគូរគឺតារាភាពយន្ត Audrey Hepbuin ដែលជាតារាដែលឈ្នះពានរង្ខាន់ អូស្កា ពីរឿង My
Fair Lady។

រាល់តុក្កតារបស់គាត់អាចលក់បានរហូតដល់តម្លៃ ៤៣០០ ដុល្លា ដោយគាត់ដាក់ដេញថ្លៃនៅលើគេហ
ទំព័រ E-bay៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: doll hollywood star