CamNews

តារា 

លីឡា ទទួលស្គាល់ថា ចូលចិត្តស្លៀកពាក់សិចស៊ី

ភ្នំពេញ៖  តារាសម្ដែងជើងថ្មី លីឡា ដែលមហាជន ឧស្សហ៍ឃើញលេចមុខ នៅក្នុងចម្រៀង
ខារ៉ាអូខេ របស់ផលិតកម្ម សាន់ដេ បានទទួលស្គាល់ថា នាងពិតជាចូលចិត្ត ស្លៀកពាក់សិចស៊ី
មែន តែការស្លៀកពាក់សិចស៊ីនេះ គឺមានកម្រិត និងទៅតាមកាលៈទេសៈ ។ តារាសម្តែងវ័យ
ក្មេង និយមស្លៀកពាក់ សិចស៊ី កញ្ញា លីឡា ត្រូវបានមហាជន និងស្រទាប់យុវវ័យស្គាល់ យ៉ាង
ច្បាស់តាមរយៈ ការសម្តែងខារ៉ាអូខេ បទចម្រៀង និងតាមរយៈស្ពត ពាណិជ្ជកម្មផ្សេងៗ ។

ស្រីស្រស់ លីឡា បានឈានជើង ចូលប្រឡូកក្នុងពិភពសិល្បៈ រយៈពេលជិត២ឆ្នាំ មកហើយ។
តែបើគិតពីកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព របស់នាងវិញ ហាក់ត្រូវបានមហាជន ទូទៅស្គាល់
យ៉ាងច្រើន ជាងតារាសម្តែងមួយចំនួនផ្សេងទៀត ដែលចូលសិល្បៈរយៈពេលប្រហាក់ប្រហែល
នាង ប៉ុន្តែប្រជាប្រិយភាព នៅមានកម្រិត។

លីឡា ត្រូវបានមជ្ឈដ្ឋាន ទូទៅមើលឃើញថា តាមរយៈការសម្តែង របស់នាង នៅក្នុងខារ៉ាអូខេ
បទចម្រៀង គឺមានភាពប៉ិនប្រសព្វយ៉ាងខ្លាំង ថ្វីដ្បិតតែនាងទើបតែ ចូលប្រឡូកក្នុងសិល្បៈ មាន
រយៈពេលខ្លីក៏ពិតមែន។ មិនតែប៉ុណ្ណោះស្ទើរតែ គ្រប់បទចម្រៀង ដែលស្រីស្រស់ សម្ផស្សឆើត
ឆាយ លីឡា បានសម្តែង គឺទទួលបានការគាំទ្រយ៉ាងខ្លាំង។ លើសពីនេះទៅទៀត ការតុបតែ
ខ្លួន និងការស្លៀកពាក់របស់នាង ត្រូវបានស្រទាប់យុវវ័យ ស្ងើចសរសើរពេញៗ មាត់គ្រប់គ្នាថា
នាងហ៊ានស្លៀកខ្លី ខើចលើខើចក្រោម សម្តែងនៅក្នុងខារ៉ាអូខេ បទចម្រៀង ដែលតារាសម្តែង
មួយចំនួន មិនហ៊ានធ្វើបែបនេះទេ។

ចំពោះការស្លៀកពាក់ របស់តារាសម្តែងសាច់សខ្ចី វ័យ២១ឆ្នាំ លីឡា ហាក់ត្រូវចិត្តនឹងសម័យ
កាលបច្ចុប្បន្ន ហើយការដែលនាង ស្លៀកពាក់បែបនេះ ក៏បានទាក់ទាញ ប្រជាប្រិយភាព បាន
មួយកម្រិតធំ ជាពិសេសប្រុសៗ សក់ល្បាយអាចម៌ខ្លា ដែលតែងតែប្រើប្រាស់ ប្រាក់ដុល្លារជា
ធ្នាក់ទាក់ បេះដួងស្រីៗ ឲ្យជ្រើមជ្រួលដេកមិន លក់បក់មិនល្ហើយ ពេកបានឃើញស្ទីល តែង
ខ្លួនរបស់ លីឡា។

ចំពោះការស្លៀកពាក់ សិចស៊ីបែបនេះ ត្រូវបានតារាសម្តែងវ័យក្មេង សម្បូរមន្តស្នេហ៍ កញ្ញា
លីឡា ប្រាប់គេហទំព័រ LookingTODAY ថា "តាមពិតទៅ ខ្ញុំចូលចិត្ត ស្លៀកពាក់សិចស៊ីមែន..!
តែការស្លៀកពាក់ សិចស៊ីរបស់ខ្ញុំ គឺទៅតាមកាលៈទេសៈ មិនសិចស៊ី គ្រប់ពេលនោះទេ និងក៏
មិនឲ្យស្លៀក ហួសហេតុពេកដែរ "។

សូមបញ្ជាក់ថា ចាប់តាំងពីតារាសម្តែងវ័យ ក្មេងសាច់សក្រមិចក្រមើម កញ្ញា លីឡា បានបោះ
ជំហានចូល ពិភពសិល្បៈមក នាងធ្លាប់បានសម្តែង ឲ្យបណ្តាផលិតកម្មធំៗ ក្នុងស្រុកដូចជា
ផលិតកម្ម ហង្សមាសសាន់ដេ អឹម រ៉ក និងផលិតកម្ម ប៊ិកមែន ជាដើម ។ មិនតែប៉ុណ្ណោះ ស្រី
ស្រស់ លីឡា ក៏ត្រូវបានបណ្តា ផលិតកម្មមួយចំនួន ហៅនាងឲ្យទៅថតខ្សែភាពយន្តផងដែរ
តែនាងបានបដិសេធ ដោយនាងប្រាប់ថា សមត្ថភាពរបស់នាង នៅមានកម្រិតនៅឡើយ ។
តែទោះជាយ៉ាងណា តារាសម្តែង រូបនេះ ក៏នៅតែមានមហិច្ឆតា ចង់សម្តែងខ្សែភាពយន្ត ដូច
តារាល្បីៗ មួយចំនួនទៀតដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: lila entertainment khmer star