ភ្នំពេញៈតារាចម្រៀងប្រុសដែលអាច បកស្រាយបទចម្រៀង បានទាំងស្រីនិងប្រុសលោកជួប
ច័ន្ទកក្កដាហៅរ៉ូលីនឬ Miss Photo City ថ្មីៗនេះ លេចឮព័ត៌មានថ្មីមួយថា ម្ចាស់ស្នេហ៍សំណប់
ចិត្តរបស់ តារាសម្បូរសំណើចរូបនេះគឺជាបុរសមាឌមាំសម្បុរស ជាអ្នកសិល្បៈ ដូចគ្នាជាមួយនិង
លោក រ៉ូលីន។
នាពេលកន្លងមកតារាកំប្លែងដែលមានភាពលេចធ្លោតាមរយៈ Youtube លោក រ៉ូលីន ធ្លាប់បាន
បង្ហើបប្រាប់ Looking TODAY ដោយផ្ទាល់ម្តង ហើយថា លោកមានម្ចាស់គ្រងបេះដូងរួចទៅ
ហើយ ដោយសារម្ចាស់ចិត្តរបស់លោកបានចេញទៅរស់នៅក្រៅប្រទេសជិត៥ឆ្នាំ ទៅហើយ តែលោកសុំលាក់មិនបង្ហើបថាមនុស្សដែលលោកស្រលាញ់គឺជាបុរសឬក៏ស្រីនោះទេ ចាំពេល
វេលាជាអ្នកបកស្រាយ ការពិតទៅចុះ សម្រាប់លោកសុំលាក់សិន។
តែថ្មីៗនេះស្រាប់តែលេចឮព័ត៌មានក្រៅផ្លូវការមួយពីប្រភពអ្នកសិល្បៈ រួមអាជីពបានបង្ហើបប្រាប់
Looking TODAY ឲ្យដឹងថា ម្ចាស់ស្នេហ៍ របស់ បុរសសង្ហារ សម្បុរខ្មៅស្រអែម លោក រ៉ូលីន មាន
ម្ចាស់បេះដូងរួចហើយជាអ្នកសិល្បៈដូចគ្នា ហើយអ្វីដែលធ្វើឲ្យ ទស្សនិកជនហួសចិត្តនោះ គឺម្ចាស់
ចិត្តរបស់ លោក រ៉ូលីន មិនមែនជាសុភាពនារីនោះទេ ផ្ទុយទៅវិញគូស្នេហ៍របស់គាត់គឺជាមនុស្ស
ប្រុសដែលមានភេទដូចគ្នា។
ប្រភពដដែលបានបង្ហើបប្រាប់ឲ្យដឹងទៀតថាបុរសម្នាក់ដែលជាគូស្នេហ៍របស់ លោក រ៉ូលីន គឺជា
អ្នកសិល្បៈមួយរូបដែលមាន ឈ្មោះបោះសំឡេង គួរសមមួយរូបហើយគ្មានអ្នកណាម្នាក់ដឹងច្បាស់
ទេ ថាពួកគេទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នា តាំងពីពេលណានោះទេ ហើយបើតាម ដឹង
ពួកគេមានភាព សិទ្ធស្នាលជាមួយគ្នាខ្លាំងណាស់តែងតែទៅណាមកណាជាមួយគ្នារហូត។
ពាក់ព័ន្ធនិងព័ត៌មាននេះដែលLooking TODAY មិនអាចទាក់ទងទៅតារាកំប្លែង និងជាគណកម្មាការ
ក្នុងកម្មវិធី“ពេញចិត្តអត់” របស់ស្ថានីយទូរទស្សន៍ MYTV បានទេ ដោយសារតែទូរស័ព្ទរបស់លោក
មិនអាចទាក់ទងបានតែទោះជាយ៉ាងណាយើងក៏រង់ចាំ ការបកស្រាយជុំវិញព័ត៌មាននេះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល