CamNews

តន្រ្តី 

ខេម បានស្រីស្អាត​កូតទ្រឲ្យច្រៀង ពិតជាពីរោះ​ណាស់តើ! (Video Inside)

ភ្នំពេញ ៖ បទ «ថ្ងៃស្អែកអូនការ» ជាបទចម្រៀងមួយបទ បែបមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងកំពុងតែទទួលបាន ការពេញនិយមយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសមិត្តយុវវ័យ តែម្តង ។

ងាកមកក្នុងវីដេអូមួយ ដែលតារាចម្រៀងប្រចាំ ផលិតកម្មថោន លោក ខេម ឡើងឆាកតន្ត្រី ច្រៀង បទ «ថ្ងៃស្អែកអូនការ» នេះដែរ ប៉ុន្តែមានការអម ដោយសំឡេងទ្រ យ៉ាងពីរោះគ្រលួច ធ្វើឲ្យអ្នក ស្ដាប់ស្លុងក្នុងអារម្មណ៍។

ទោះបីជាច្រៀងដោយមានតែការលេងទ្រតែម្យ៉ាងក្តី ប៉ុន្តែបានធ្វើឲ្យទស្សនិកជន ពេញចិត្ត និងទះ ដៃអបអរជាខ្លាំង ចំពោះការសម្តែងមួយឈុតនេះ៕


ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល


Tags: khmer star singer town khem