CamNews

តារា 

អាហារធម្មតាៗក៏អាចជួយឲ្យនាង Bella ranee នៅក្មេង ហើយស្អាត មិនងាយចាស់សោះ

កំសាន្ត ៖ អាយុដល់ទៅ​ ២៧ ឆ្នាំទៅហើយ ប៉ុន្តែតារាសម្តែងថៃ នាង Bella ranee ហាក់គ្មានភាពចាស់ជ្រាវជ្រួញណាមួយ គួរឲ្យកត់សម្គាល់ទាល់តែសោះ ពិតជាធ្វើឲ្យមហាជនឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជានាងពូកែថែរក្សាសម្រស់ឲ្យនៅស្រស់ស្អាតបែបនេះ ។​

កាលពីពេលថ្មីៗនេះ តួស្រីក្នុងរឿង "ភ្លើងបុណ្យ" បានធ្វើការចែករំលែកទៅដល់អ្នកគាំទ្ររបស់នាង អំពីរូបមន្តដែលធ្វើឲ្យមានសុខភាពល្អ ព្រមទាំងមិនងាយចាស់ទៅតាមវ័យ ដោយការទទួលបន្លែច្រើនជាងសាច់ ដូចការ៉ុត ត្រកួន ស្ពៃក្តោប និងអ្វីផ្សេងៗជាច្រើនទៀត ។ 

ដោយសារតែបែបនេះហើយ ទើបធ្វើឲ្យរូបសម្រស់របស់មិត្តស្រីលោក weir sukollawat ហាក់មិនប្រែប្រួសទៅតាមវ័យទាល់តែសោះ ៕









ដោយ ៖ គន្ធា

ប្រភព ៖ Bellacampen


Tags: Bella ranee weir sukollawat