កំសាន្ត ៖ គូស្នេហ៍ដែលស្រលាញ់គ្នាអស់រយៈពេលជាង ៦ ឆ្នាំហើយ Mark prin និង Kimberly ត្រូវបានអ្នកក្នុងរង្វង់សិល្បៈ និងហ្វេនៗជាច្រើនចង់ឃើញអ្នកទាំងពីរមានដំណឹងល្អឆាប់ៗនេះ ។
នៅក្នុងនោះផងដែរ តើកាសែតបានសួរថា តើ Mark prin ដឹងទេថា មានមនុស្សជាច្រើនចង់ឃើញលោកនិង Kimberly រៀបការជាមួយគ្នា ។ ទទ្ទឹមនឹងនេះផងដែរ Mark បានតបថា លោកមិនប្រញាប់ប្រញាល់ក្នុងការរៀបការនោះទេ ពួកយើងចង់ធ្វើការសន្សំលុយសិន ។ ដើមឡើយគិតថា រៀបការនៅអាយុ ៣០ ហើយពេលបេះដូងរបស់ខ្ញុំក៏ត្រៀមរួចរាល់ហើយដែរ ប៉ុន្តែមានរឿងខ្លះនៅមិនទាន់ដឹងទេ ។ ក្នុងរយៈពេលនេះពួកយើងកំពុងតែសិក្សាពីគ្នាបន្ថែមទៀត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar