ខណៈពេលដែលនាង Rihanna ហាក់ដូចជាកំពុងតែខូចចិត្តជាមួយនិង Chris ដែលជាមិត្តប្រុស
ទើបនឹងត្រូវរ៉ូវគ្នាវិញកាលពីខែមុននោះ។
គេសង្កេតឃើញនាងបានបង្ហោះរូបភាពនិង Status ខូចចិត្តជាច្រើនតាមរយៈ ទ្វីតទ័រ ក្នុងនោះគឺ
គេបានរំពឹងថានឹងបង្ហោះឌឺដង Chris ដែលទៅស្និទ្ធស្នាលជាមួយសង្សារចាស់របស់គេ ហើយ
គេក៏ឃើញសង្សារចាស់របស់ Chris បង្ហោះរូបភាពឌឺ នាង Rihanna ផងដែរ ហើយក្រោយមក
ទៀតនោះគឺនាង Rihanna បានទៅស្រុកកំណើតដោយគ្មាននឹកនាដល់ Chris ទាល់តែសោះ។
តែអ្វីដែលធ្វើអោយក្រុម Paparazzi និងប្រិយមិត្តភ្ញាក់ផ្អើលនោះគឺគេបានឃើញនាង Rihanna
និង Chris បានទៅទស្សនាការប្រកួតបាល់បោះនៅក្នុងទីក្រុង Los Angeles ២ នាក់យ៉ាងទំនង
ទៅវិញ ហាក់ដូចជាមិនមានរឿងអ្វីកើតឡើងសោះ! មើលទៅ Justin Bieber និង Selena Gomez
គឺមិនមែនជាគូតែមួយដែលមានស្នេហាអំពិលអំពែក នោះទេ សូម្បីតែពេលនេះនាង Rihanna
និង Chris Brown ក៏មានស្នេហាអំពិលអំពែកដែរ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ K14