CamNews

ព័ត៌មានវីដេអូ 

ស្ទើរតែ​មិន​ជឿថា ឪពុក​វ័យ​ចំណាស់ ស្រែក​ដូច​សម្លេង​កូនក្មេង អាយុ ៦ឆ្នាំ (វីដេអូ)

វីដេអូ​ខ្លី​មួយ បង្ហាញ​អំពី​ទិដ្ឋភាព​របស់​បុរស​ជា​ឪពុក​ម្នាក់ ធ្វើ​សម្លេង​ត្រាប​តាម​សម្លេង​កូនស្រី​អាយុ ៦ឆ្នាំ បាន​បង្ក​ការចាប់អារម្មណ៍​ជាខ្លាំង នៅលើ​បណ្ដាញ​អ៊ី​ន​ធើរ​ណិ​ត។

វីដេអូ​ខ្លី​នេះ ត្រូវបាន​ម្ដាយ​របស់​ក្មេងស្រី​អាយុ ៦ឆ្នាំ គឺ​អ្នកស្រី Kathy Sterner បង្ហោះ​លើ​ទំព័រ Youtube ហើយ​វា​ក៏បាន​ទាក់ទាញ​អ្នក​ចូល​ទស្សនា ជិត ២លាន​នាក់ និង​អ្នក​ចុច like រាប់ពាន់នាក់​ផងដែរ។

អ្នកស្រី Kathy Sterner ថ្លែងថា ៖ “កូនស្រី​អាយុ ៦ឆ្នាំ​របស់ខ្ញុំ ស្រែកយំ​ទ្រហឹង​ក្នុង​បន្ទប់ ជាង ១ម៉ោង ហើយ​មិនមាន​អ្នកណា​អាច​លួង​នាង​បាន សូម្បីតែ​ខ្ញុំ​ក៏​ធុញទ្រាន់ ដោយ​អស់​វិធី​លួង។ ឃើញ​ដូច្នេះ ប្ដី​របស់ខ្ញុំ​ក៏​ធ្វើ​សម្លេង​ត្រាប​តាម​នាង ដើម្បី​កែលំអ​ស្ថានភាព។
 
អ្នកស្រី Kathy Sterner បន្ដថា មូលហេតុ​ដែល​ប្ដី​របស់គាត់​អាចធ្វើ​ត្រាប​តាម​សម្លេង​ស្រែក​របស់​កូន​ស្រី​​ខ្លួន​​បាន គឺ​ដោយសារតែ​រយៈពេល​ប្រហែល ១ម៉ោង​នោះ កូនស្រី​គាត់​ស្រែក​ចុះ ស្រែក​ឡើង តែ​ប៉ុន្មាន​ឃ្លា​ប៉ុណ្ណោះ។ កូនស្រី​របស់គាត់ តាម​ពិតជា​ក្មេងស្រី​ឆ្លាត ស្លូតបូត និង​គួរឱ្យ​ស្រឡាញ់ ចំណែក​ការដែល​នាង​ស្រែក​ខ្លាំង​បែបនេះ មកពី​នាង​មិន​សប្បាយចិត្ត។

សូម​ទស្សនា​វីដេអូ ខាង​ក្រោម ៖

 

អត្ថបទ​សំខាន់​ៗដែលគួរ​ឱ្យ​ចាប់​អារម្មណ៍ ៖

ខ្មោចឆៅបង្ហាញខ្លួនពេញដងផ្លូវ ក្នុងក្រុងរបស់ Chile

កោះអណ្ដែតរបស់កុលសម្ព័ន្ធ សេរី នៅប្រទេស Peru

វីដេអូ៖ ចោរម្នាក់ធ្លាក់ស្លាប់យ៉ាងទាន់ហន់ ពេលគេចខ្លួន តាមការតោងជញ្ជាំង

 

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Youtube/Orange


Tags: Lip Syncs Kathy Sterner Daughter Temper Tantrum