មនុស្សរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នា នៅរដ្ឋធានី Santiago នៃប្រទេស Chile ដើម្បីចូលរួមថ្ងៃបុណ្យខ្មោចឆៅ Zombie Walky ។
ពិធីបុណ្យ ខ្មោចឆៅ (Zombie Walk) ឆ្នាំនេះ ត្រូវបានប្រារព្ធឡើង នៅថ្ងៃទី ១៩តុលា ក្នុងក្រុង Santiago ដោយមានការចូលរួមពីមនុស្សប្រមាណជាជាង ១៥,០០០នាក់។ អ្នកដែលបានចូលរួម បានប្រើប្រាស់ថ្នាំលាបពណ៌ក្រហមដើម្បីធ្វើជាឈាម ហើយមានអ្នកខ្លះ លាបថ្នាំពណ៌ស ដើម្បីបង្កើតជាមុខមាត់ដ៏គួរឱ្យខ្លាចបំផុត នៅពេលពួកគេ ធ្វើខ្លួនដូចខ្មោចឆៅ នាំគ្នាដើរនៅតាមដងផ្លូវក្នុងក្រុង។
Andrea Donoso ដែលជាអ្នកចូលរួមព្រឹត្តិការណ៍នេះដែរ ឱ្យដឹងថា ៖ “នេះគឺជាថ្ងៃដែលពេញដោយភាពសប្បាយរីករាយ ចាកផុតពីជីវិតធម្មតា កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ និងអាចធ្វើជាឆ្កួតបន្ដិច។
គួររំឭកថា ព្រឹត្តិការណ៍ខ្មោចឆៅ Zombie Walk ចាប់ផ្ដើមបង្ហាញខ្លួនជាលើកដំបូង នៅក្នុងក្រុង Sacramento រដ្ឋ California សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ ២០១១ ហើយពិធីបុណ្យដ៏សប្បាយនេះ បានរីករាលដាលទៅកាន់តំបន់អាមេរិកខាងត្បូង។ ឆ្នាំ ២០១៣ គឺជាឆ្នាំទី ៤ ដែលព្រឹត្ដិការណ៍សប្បាយរីករាយនេះ ត្រូវបានប្រារព្ធឡើងនៅប្រទេស Chile ។
សូមទស្សនាវីដេអូ ស្ដីអំពីពិធីបុណ្យ ខ្មោចឆៅ ដូចខាងក្រោម ៖
អត្ថបទប្លែកៗគួរឱ្យចាប់អារម្មណ៍ ៖
ដើរទេសចរណ៍ ១៩៦ប្រទេស រយៈពេល ៥ឆ្នាំ ចំណាយ ២សែនដុល្លារ
អ្នកដំណើរអាក្រាតកាយ នោមដាក់យន្ដហោះ ទារវាយអ្នកបើកបរ ត្រូវនគរបាលចាប់ខ្លួន
ស្រីស្អាតសាក់រូប គង់ស៊ីអ៊ីម ដើម្បីបំបាត់ទម្លាប់វ៉ៃគេឯង ពេលមានអារម្មណ៍មិនល្អ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/RT