ព័ត៌មានអន្តរជាតិ ៖ ប្តីប្រពន្ធវ័យក្មេងមួយគូ រងការចោទប្រកាន់ថាបានលក់កូនស្រីតូចរបស់
ខ្លួន ក្នុងតម្លៃ៨,២០០ដុល្លារ ដោយពួកគេប្រឈមនឹងការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ខណៈ
ពេលដែលពួកគេជាពលរដ្ឋរស់នៅក្នុងសង្កាត់ Yangpu ក្រុងសៀងហៃ ប្រទេសចិន នេះបើ
យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស chinadaily ។
ប្តីប្រពន្ធវ័យក្មេងមួយគូនោះ ត្រូវបានគេស្គាល់អត្តសញ្ញាណដោយមាននាមត្រកូលZhang
និង Teng ក្រោយពីមានការតាមដានស៊ើបអង្កេត របស់ក្រុមមន្រ្តីប៉ូលីសកាលពីខែមិថុនា
កន្លងផុតទៅថ្មីៗនេះ។ កាលពីដើមឆ្នាំ ២០១៣ ឆ្នាំនេះ ប្តីប្រពន្ធមួយគូនេះ ត្រូវបានចាប់
ភស្តុតាងរកអោយឃើញថា បានប្រកាសលក់កូនស្រីតូចរបស់ខ្លួន នៅលើគេហទំព័រអន
ឡាញ។
នារីជាម្តាយ មាននាមត្រកូល Zhang បានគូសបញ្ជាក់អោយដឹងថា នាងរួមទាំងស្វាមីមិន
មានគោលបំណងលក់កូនស្រីរបស់ខ្លួននោះទេ ពោលគឺ គ្រាន់តែចង់រកគ្រួសារសមរម្យ
មួយផ្សេងទៀត អោយគេទៅរស់នៅតែប៉ុណ្ណោះ ក៏ព្រោះតែពួកគេមានកូនប្រុសពីរនាក់
រួចទៅហើយ មុ នពេលដែលកូនស្រីតូចរូបនេះចាប់កំណើត ស្របពេលដែលពួកគេក៏កំ
ពុងតែគ្មានការងារធ្វើទៀតចាប់តាំងពីរៀបមង្គលការ។
ដោយឡែក បើតាមការអោយដឹងពីសេចក្តីប្រកាសព័ត៌មាន របស់ព្រះរាជអាជ្ញាក្នុងស្រុក
បានអះអាងអោយដឹងថា រាល់ព័ត៌មានដែលបានបង្ហោះនៅលើគេហទំព័រអនឡាញនោះ
គេក៏ឃើញមានការដាក់បញ្ជូនទៅតម្លៃផងដែរ ពោលគឺមានចន្លោះពី៣០,០០០យ័ន ទៅ
៥០,០០០ យ័ន ស្របពេលដែលគណនីធនាគាររបស់ពួកគេ ស្រាប់តែទទួលបាន៥០,០
០០ យ័ន ក្នុងថ្ងៃដែលកូនស្រីរបស់ខ្លួន ត្រូវគេទទួលយកទៅចិញ្ចឹម។
បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែលនេះ បានបន្ថែមថា ក្រោយពីទទួលបាន
សាច់ប្រាក់ទាំងនោះហើយ ប្តីប្រពន្ធមួយគូនេះ បានចំណាយប្រាក់ទៅទិញទូរស័ព្ទដៃទំ
នើប ស្បែកជើង ក៏ដូចជារបស់របរមួយចំនួនផ្សេងទៀតផងដែរ៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ប្រទះឃើញ សាកសពបាឡែនកម្រមួយក្បាល ដេកស្លាប់ នៅឯមាត់សមុទ្រ
- វេលាល្ងាចម្សិលមិញ អគ្គីភ័យឆាបឆេះ សំណង់អាគារមួយកន្លែង យ៉ាងសន្ធោសន្ធៅ
- រកឃើញសាកសព ១១ នាក់ពីទីវាលកន្លែងធ្លាក់យន្តហោះ របស់ក្រុមហ៊ុន អាកាស
ចរណ៍ឡាវ
- ៤៩ ត្រូវបានគេជឿថា ស្លាប់ ក្រោយយន្តហោះ អាកាសចរណ៍ឡាវ ធ្លាក់ចូលទន្លេមេគង្គ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ chinadaily