CamNews

ព័ត៌មានអន្តរជាតិ 

បែកធ្លាយវីដេអូស្រស់ៗជាង ៥ នាទី ដែលឪពុកកំពុងចង ក សម្លាប់កូនស្រីអាយុ ១១​ ខែ ពិតជារន្ធត់ចិត្តមែន

ថៃ ៖ ក្រោយលេចធ្លាយព័ត៌មាន បុរសម្នាក់ដែលបាន Live វីដេអូរបស់ខ្លួន នៅពេលកំពុងសម្លាប់កូនស្រីអាយុ ១១ ខែម្នាក់ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ ពេលនេះកំពុងតែល្បីពេញប្រទេសថៃតែម្តង ធ្វើឲ្យអ្នកនិយមលេងអឺនធឺណិតជាច្រើនមានការខឹងសម្បារ និងបញ្ចេញនូវមតិអារម្មណ៍ខឹងផងអាណិតផង ចំពោះកូនស្រីអាយុ ១១ ខែ និងបុរសជាឪពុកដែលទើបតែមានអាយុ ២០ ឆ្នាំ បានគិតខ្លី ដែលសម្លាប់ទាំងកូនស្រីខ្លួននិងខ្លួនឯងផ្ទាល់ ដោយចង ក ទម្លាក់ពីលើអាគារមួយ ដោយសារតែខូចចិត្តរឿងប្រពន្ធវ័យប្រហាក់ប្រហែលគ្នារត់ចោលទៅតាមប្រុសផ្សេង ដោយទុកឲ្យលោកនៅឯកោ និងពោរពេញទៅដោយអារម្មណ៍សោកសៅជាទីបំផុត នៅពេលដែលមនុស្សដែលខ្លួនស្រលាញ់ចាកចេញទៅ ។ 

នៅក្នុងនេះផងដែរ ក៏បានបែកធ្លាយវីដេអូស្រស់ៗជាង ៥ នាទី ដែលឪពុកកំពុងចង ក សម្លាប់កូនស្រីអាយុ ១១​ ខែ ពិតជារន្ធត់ចិត្តមែន មើលហើយស្ទើរតែស្រក់ទឹកភ្នែក ជាពិសេសអាណិតក្មេងដែលគ្នាមិនដឹងអីតែម្តង ​។ ដូច្នេះហើយ Camnews សូមអំពាវនាវឲ្យបងប្អូនទាំងអស់សូមកុំយកធ្វើជាគំរូឲ្យសោះ ហើយត្រូវចងចាំថា គ្រប់យ៉ាងសុទ្ធតែមានដំណោះស្រាយទាំងអស់ ចំពោះរឿងដែលបានកើតឡើងនៅពិភពលោកនេះ ដូចពាក្យចាស់ពោលថា ក្រោយភ្លៀងមេឃនិងស្រលះ



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ jengsos


Tags: Thailand Daughter Father Mother