ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតីប្រទេសរុស្ស៊ី លោក Vladimir Putin បានបដិសេធទៅនឹងការផ្តល់ ជូននូវសត្វសុនខ (ឆ្កែ) មួយក្បាល ជាកាដូ ពីរដ្ឋាភិបាលប្រទេសជប៉ុន នេះបើយោងតាមការគូសបញ្ជាក់ពីសំ ណាក់សមាជិកសភាប្រទេសជប៉ុន ។
លោក Koichi Hagiuda សមាជិកសភាប្រទេសជប៉ុននោះ ពុំបានផ្តល់នូវព័ត៌មានលម្អិតថាតើមូល ហេតុអ្វីនោះទេបានជាកាដូជាសត្វសុនខមួយក្បាលនេះ ត្រូវបានបដិសេធមិនទទួលយក ។ គួររំឮក ថា រដ្ឋាភិបាលជប៉ុន ធ្លាប់ជូនសត្វសុនខញី Yume ជាកាដូដល់លោក ពូទីន កាលពីអំឡុងឆ្នាំ ២០១២ រួចម្តងមកហើយ ខណៈសុនខមួយក្បាលបន្ទាប់ ជាសុនខឈ្មោលលើកក្រោយនេះ គ្រោង នឹងជូនលោកពូទីន ដើម្បីឲ្យវាមានដៃគូជាមួយនឹងសុនខញី Yume នេះបើយោងតាមរបាយការណ៍ ពីទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី ។ លោក Hagiuda បញ្ជាក់នៅក្នុងប្លុកផូសរបស់លោកឲ្យដឹងថា ៖ ជា អកុសល ពួកយើងទទួលបានការបដិសេធពីសមភាគីរបស់ពួកយើងទៅនឹងសំណើប្រគល់ជូន សុនខមួយក្បាលថ្មី ជាកាដូ ដើម្បីឲ្យវាទៅជាដៃគូរជាមួយនឹងសុនខញីដែលធ្លាប់បានជូនកាលពី ឆ្នាំកន្លងទៅ ។ ប្រសិនបើទទួលយកការជូនកាដូ ជាសត្វសុនខមួយក្បាល ក្រោយនេះមែន ពិតប្រាកដ ណាស់ កាដូនឹងត្រូវជូនដល់ដៃលោកពូទីន អំឡុងកិច្ចប្រជុំកំពូលរវាងលោកពូទីន ដែលជាប្រធានា ធិបតីរុស្ស៊ី និង នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe នៅក្នុងប្រទេសជប៉ុន អំឡុង សប្តាហ៍ ក្រោយនេះផ្ទាល់តែម្តង ។ សុនខឈ្មោលមួយក្បាលក្រោយមានឈ្មោះថា Akitas មានវត្តមានពី ភាគខាងជើងប្រទេសជប៉ុន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី