CamNews

ប្លែកៗ 

ចង់រៀបការនៅអាយុ៩០ឆ្នាំ

ជាដំបូងយើងត្រូវកំនត់ថា សេចក្តីស្នេហាគឺជាតំរូវការពីធម្មជាតិ ក៏ដូចជាបាយ​​ ទឹកសំរាប់
បរិភោគរៀងរាល់ថ្ងៃដែរ
ដូច្នេះវាមិនត្រូវបានកំនត់ពីអាយុនោះទេ។ នរណាក៏ត្រូវឆ្លងកាត់
ភាពយុវវ័យរបស់ខ្លួនដែរ ប៉ុន្តែគ្មាននរណាម្នាក់អាចហៅភាពជាយុវវ័យរបស់ខ្លួនមកវិញនៅ
ពេលឈានចូលវ័យចំណាស់បានឡើយ។

កាលពីដើមខែ៣/២០១១, ពិធីរៀបការរបស់គូស្វាមីភរិយាRose Pollard Lunsway និង Forrest
Lunsway បានក្លាយទៅជាព្រឹត្តិការណ៍ដ៏"រញ្ជួយ"។ រឿងស្នេហាដែលមនុស្សពីរនាក់ស្រលាញ់គ្នា
ហើយបានបញ្ចប់ដោយការរៀបអាពាហ៍ពិពាហ៍នោះ វាជារឿងធម្មតាទេ។ ប៉ុន្តែអ្វីគួរអោយចាប់
អារម្មណ៍នោះ គឺកូនក្រមុំRoseបានមានអាយុ៩០ឆ្នាំ ចំណែកកូនកំលោះមានអាយុដល់ទៅ១០០ឆ្នាំ
ទៅហើយ។ កូនកំលោះForrest Lunsway បានបង្ហើបអោយដឹងថា “ពួកយើងបានជួបគ្នាដំបូងនៅក្នុង
ពិធីរាំរែកមួយនៅឆ្នាំ១៩៨០ហើយក្រោយមកពួកយើងមានភាពស្និទ្ធិស្នាលគ្នាយ៉ាងឆាប់រហ័ស។
ប៉ុន្តែRoseមិនចង់រៀបការដោយខ្លាចអ្នកដ៏ទៃនិយាយមិនល្អ។ គាត់បាននិយាយថាគាត់នឹងរៀបការ
ជាមួយខ្ញុំបើសិនជាខ្ញុំរស់ដល់អាយុ១០០ឆ្នាំ។ដូចអ្វីដែលលោកយាយRose បានសន្យា ពិធីអាពាហ៍
ពិពាហ៍អ្នកទាំងពីរបានលេចចេញជារូបរាងឡើងចំថ្ងៃខួបកំណើត១០០ឆ្នាំរបស់លោកតា​ Forrest៕

គូរស្វាមីភរិយាវ័យចំណាស់ដ៏អស្ចារ្យ

ដោយ៖ និស្ស័យ
ប្រភព៖ tuoitre


Tags: marriedold manold womenunbelievablestrange