CamNews

ព័ត៌មានជាតិ 

សាកលវិទ្យាល័យមួយគ្រោងនឹងបង្កើតឡើងសម្រាប់អ្នកចូលចិត្តផ្នែក....!!

ក្រសួងអប់រំគ្រោងនឹងសាងសង់សាកលវិទ្យាល័យមួយសម្រាប់ការវឹកហាត់កីឡា ក្នុងគោលបំណងលើកកម្ពស់ស្តង់ដារកីឡា មុនពេលព្រឹត្តិការណ៍ Southeast Asian Games ។ 
នៅក្នុងសេចក្តីថ្លែងរាជធានីភ្នំពេញកាលពីដើមសប្តាហ៍នេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានមានប្រសាសន៍ថា សាកលវិទ្យាល័យនេះនឹងអភិវឌ្ឍអត្តពលិកម្ពុជាដែលមានទេពកោសល្យ ដោយធ្វើការពង្រឹងជំនាញទាំងគ្រូបង្វឹក និងអ្នករៀន ។ 


លោកបានលើកឡើងបន្ថែមទៀតថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃ SEA Games ក្នុងឆ្នាំ ២០២៣ ។ ដូច្នេះយើងត្រូវការអ្នកលេងកីឡាដ៏ពូកែ និងគ្រូបង្វឹកដ៏ស្វាហាប់ ព្រមទាំងធនធានមនុស្ស ដើម្បីយើងអាចប្រកួតប្រជែងទាំងក្នុងប្រទេស និងទូទាំងពិភពលោក ។ 
ទោះបីជាយ៉ាងណាក៏ដោយ លោក ហង់ជួន ណារ៉ុន មិនបានបញ្ជាក់នៅឡើយទេថា នៅពេលណាដែលសាកលវិទ្យាល័យនឹងចាប់ផ្តើមសាងសង់ ។ ប៉ុន្តែលោកបានលើកឡើងថា វាគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមមួយ ដើម្បីធ្វើឲ្យសាធារណជនងាកមកចូលចិត្តវិស័យកីឡា  ៕

ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertimes

Tags: Local news Social news