(មេនឆេស្ទើ)៖ ក្រុមបិសាចក្រហម Manchester United រកបានជ័យជំនះ ៧ប្រកួតជាប់ៗគ្នាចុងក្រោយនេះ បន្តឡើង ទៅឈរនៅលេខរៀងទី៥ ក្នុងតារាង Premier League បណ្តោះអាសន្ន តាមរយៈយកឈ្នះម្ចាស់ផ្ទះញញួរធំ West Ham United ២-០ យប់មិញទៀត។
៣ពិន្ទុបន្ថែមដែលរកបានដោយកីឡាករអេស្ប៉ាញ Juan Mata នៅនាទីទី៦៣ និងមិត្តរួមក្រុម Zlatan Ibrahimovic នៅនាទីទី៧៨ គ្រាដែលម្ចាស់ផ្ទះ West Ham United នៅសល់សមាជិកតែ ១០នាក់ចាប់ពីនាទីទី១៥ ដោយការពិន័យ កាតក្រហមកីឡាករ Sofiane Feghouli ដោយសារតែមានកំហុសធ្ងន់ធ្ងរនោះ។
បញ្ចប់សប្តាហ៍ទី២០ សម្រាប់ជើងទី២ នៃ Premier League រដូវកាលឆ្នាំ២០១៦-២០១៧ បានធ្វើឲ្យក្រុមដែលកំពុង ដឹកនាំដោយគ្រូបង្វឹកជនជាតិព័រទុយហ្គាល់ Jose Mourinho នោះ នឹងក្លាយជាគូប្រជែងទល់នឹងក្រុមដែលមាន ៣៩ពិន្ទុ ស្មើ Tottenham Hotspur ដោយនៅសល់ ១ប្រកួតក្នុងដៃទៀត ពេលជួបក្រុមភ្ញៀវ Chelsea នៅថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៧ ខានស្អែកនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង