CamNews

ព័ត៌មានជាតិ 

ពលករ​ខ្មែរម្នាក់ ឆក់ចរន្តអគ្គិ​ស​នីស្លាប់លើទឹកថៃ​ បញ្ជូនសពមកដល់កម្ពុជាវិញ

(បន្ទាយមានជ័យ)៖​ ពលករខ្មែរម្នាក់ ជួបគ្រោះថ្នាក់ឆក់ចរន្តអគ្គិសនីស្លាប់ នៅខេត្តឆាក់ឆឺនសៅ ប្រទេសថៃ ហើយភាគីថៃ បានជួយបញ្ជូនសពត្រឡប់មកប្រគល់ឲ្យសាច់ញាតិ តាមច្រកទ្វារ​ អន្តរជាតិប៉ោយ​ប៉ែត នៅព្រលប​ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០១៦ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ នួន​ ចាន់រ៉ា ភេទប្រុស​ អាយុ៣៨ឆ្នាំ​ជា កម្មករសំណង់នៅក្នុងខេត្តកើតហេតុលើ​ និងមានទីលំនៅភូមិ-ឃុំសំបួរ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ។

បើតាមប្រភព​ពីសាច់ញាតិបានឲ្យ​ភ្នាក់ងារ Fresh News ថា​ ជនរងគ្រោះបានឆក់ចរន្តអគ្គិសនី​ កាលពីម៉ោង៩ព្រឹក​​ ថ្ងៃទី១២ ខែ​ឧសភា ឆ្នាំ២០១៦ ដោយគិតថា មិនទាន់ស្លាប់ក៏ នាំគ្នាបញ្ជូ​នទៅមន្ទីរពេទ្យថៃ​សង្គ្រោះ ​​តែទោះបីជាយ៉ាងណា​​ជនរងគ្រោះ បានស្លាប់ទៅហើយមុខដល់មន្ទីរពេទ្យ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Bateay meanchey