ព័ត៌មានអន្តរជាតិ ៖ អ្នកនាំពាក្យឲ្យប្រធានាធិបតី ហ្វីលីពីន គូសបញ្ជាក់នៅថ្ងៃពុធ ម្សិលមិញនេះឲ្យ ដឹងថា រដ្ឋាភិបាលហ្វីលីពីន បានផ្ញើលិខិតអញ្ជើញផ្លូវការ ទៅកាន់អ្នករាយការណ៍ពិសេស របស់អង្គ ការសហប្រជាជាតិ ទទួលបន្ទុកឃ្លាំមើលសិទ្ធមនុស្ស អោយមកធ្វើការអង្កេតទៅលើករណីសម្លាប់ ឧក្រិដ្ឋជនគ្រឿងញៀនរាប់ពាន់នាក់ ស្តែងពីចំណាត់ការក្តៅគគុករបស់ប្រធានាធិបតី Rodrigo Duterte ក្នុងការលុបបំបាត់សង្គ្រាមគ្រឿងញៀន ។
អ្នកនាំពាក្យតំណាងឲ្យប្រធានាធិបតី លោក Ernesto Abella គូសបញ្ជាក់ដល់អ្នកសារព័ត៌មានឲ្យ ដឹងថា វិមានប្រធានាធិបតី បានផ្ញើលិខិតអញ្ជើញទៅកាន់អ្នករាយការណ៍ពិសេស របស់អង្គ ការសហប្រជាជាតិ ទទួលបន្ទុកឃ្លាំមើលសិទ្ធមនុស្ស គឺលោកស្រី Agnes Callamard ខណៈពេល នេះផ្ទាល់ភាគីខាងហ្វីលីពីន កំពុងតែរង់ចាំចម្លើយតបតាមការអញ្ជើញ ។ គួរបញ្ជាក់ថា ចាប់តាំងពី លោក Duterte ចូលកាន់តំណែងជាប្រធានាធិបតីមកនោះ ចំណាត់ការក្តៅរបស់លោក បានសម្លាប់ មនុស្ស ដល់ទៅ៣៣០០នាក់ ដែលជាការសម្លាប់ក្រៅប្រព័ន្ធតុលាការ ដែលរងនូវការរិះគន់ពីសហ គមន៍អន្តរជាតិ ផ្ទាល់តែម្តង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ