CamNews

ជីវិត និងការងារ 

សិប្បកម្មកាត់ដេរសម្លៀកបំពាក់ សម្រាប់អ្នកមានអំណាច បំផុត នៅអាមេរិក យក​គុណ​ភាព​ជា​ចម្បង

រោង​ចក្រ​កាត់​ដែរបែប​សិប្បកម្ម Martin Greenfield Clothiers មាន​ទី​តាំង​ពី​ក្នុង​តំបន់ Brookkyn
សហ​រដ្ឋ​អាមេរិក មាន​ភាព​ល្បី​ល្បាញ​ជា​ខ្លាំង​ ដោយ​សារ​តែ​​ឈុត​អាវ​ធំ suits នៅ​ទី​នេះ ត្រូវ​បាន​
ធ្វើ​ឡើង​ទាំង​ស្រុង​ ដោយ​ដៃ​។

ប្រការ​ដែល​គួរ​និយាយ​ នោះ​គឺ​ថា បើ​ទោះ​ជា​មាន​គូ​ប្រជែង​ច្រើន​ ទាំង​មក​ពី​បរទេស ទាំង​នៅ​ក្នុង
​ទឹក​ដី​អាមេរិក ហើយ​តម្លៃ​នៃ​ឈុត​អាវ​ធំ​របស់​បណ្ដា​ក្រុម​ហ៊ុន​ទាំង​នោះ ក៏​មាន​សមត្ថ​ភាព​ប្រកួត​
ប្រជែង​ខ្ពស់​ ប៉ុន្ដែ សម្លៀក​បំពាក់​​ដែល​មាន​ផ្លាក Martin Greenfield Clothiers នៅ​តែ​មាន​ការ​ពេញ
​និយម​ច្រើន  ពិសេស​គឺ​ក្រុម​មេ​ដឹក​នាំ  ក៏​ដូច​ជា​តារា​សិល្បៈ​ល្បី​ឈ្មោះ​។  បច្ចុប្បន្ន រោង​ចក្រ​នេះ
កំពុង​តែ​ក្ដោប​ក្ដាប់​នូវ​ចំណែក​ទី​ផ្សារ ចំនួន ៣% នៅ​ទូទាំង​អាមេរិក​។

បណ្ដា​ភ្ញៀវ​ VIP របស់​រោង​ចក្រ​ Martin Greenfield Clothiers នេះ ក៏​មាន​ឈ្មោះ​ លោក Barack
Obama (ប្រធានា​ធិបតី​បច្ចុប្បន្ន​របស់ ​អាមេរិក) លោក​ Bill Clinton អតីត​ប្រធានា​ធិប​តី​អាមេរិក
និង​ លោក  Michael Bloomberg  អតីត​អភិបាល​ក្រុង New York  ឬ​ តារា​សម្ដែង  Leonardo
DiCaprio ។ល។

Martin Greenfield គឺ​ជា​អ្នក​ស្ថាបនិក​របស់ Martin Greenfield Clothiers ដែល​មាន​ឈ្មោះ​ឡើងក្នុងឆ្នាំ
១៩៤៧ ។ មក​ដល់​បច្ចុប្បន្ន រោង​ចក្រ​នេះ មាន​អាយុ​កាល​ ៦០​ឆ្នាំ និង​មាន​បុគ្គលិក​ និង​កម្មករ កម្មកា
រិនី ជាង​ ១០០​នាក់។

 

រាល់​ឈុត​អាវ​ធំ​និមួយ​ៗ សុទ្ធ​តែ​ត្រូវ​បាន​កាត់​ដេរ​យ៉ាង​ផ្ចិត​ផ្ចង់​បំផុត ដូច្នេះ ដើម្បី​បង្កើត​បាន​សម្លៀក​
បំពាក់ខោ​​​អាវ​ធំមួយ​ឈុត គេ​ត្រូវ​ចំណាយ​ពេល​ដល់​ទៅ ១៦​ម៉ោង​ជា​បន្ត​បន្ទាប់ ក្នុង​នោះត្រូវ​ឆ្លង​កាត់
​ ចំនួន ១០៨ ដំណាក់​កាល​។ ទាំង​អស់​នេះ ភាគ​ច្រើន ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ដៃ​មនុស្ស​។

 

ក្នុង​ដំណាក់​កាល​នៃ​ការ​ផលិត​​និមួយ​ៗ ត្រូវ​បាន​គេ​ធ្វើ​ឡើង​នៅ​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​ៗ និង​
មាន​ជាង​កាត់​ដេរដ៏​ចំណាន​ៗ។

 

កម្មករ​ម្នាក់នេះ បាន​តស៊ូ​ជាមួយ​សិប្ប​កម្ម​នេះ អស់​រយៈ​ពេល ២៩​ឆ្នាំមក​ហើយ​។ ក្នុង​រូប​ថត​នេះ
គាត់​កំពុង​អ៊ុតបង្កើតភ្លី​​អាវ​ធំ ដែល​ដំណាក់​កាល​នេះ នៅ​ក្នុង​រោង​ចក្រ​ភាគ​ច្រើន​ ត្រូវ​បាន​គេ​បោះ​
បង់​ចោល​។

 

គោលបំណងនៃដំណាក់កាលខាងលើ ដែលត្រូវបានគេធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងផ្ចិតផ្ចង់ គឺដើម្បីបង្កើតបាននូវគុណភាពល្អឯកបំផុត ហើយវាគឺជាកត្តាសំខាន់ ជួយឱ្យរោងចក្រសិប្បកម្មនេះ យកឈ្នះលើបណ្ដារោងចក្រដទៃ ហើយទាក់ទាញបានការចាប់អារម្មណ៍របស់បណ្ដាមេដឹកនាំ ដែល
មាន អំណាចបំផុត នៅអាមេរិក។

 

ការយល់ឃើញរបស់ម្ចាស់រោងចក្រនេះ គឺ ៖ “មិនមានមនុស្សណាដែលដូចគ្នាទាំងស្រុងនោះ
ទេ។ ដូច្នេះ ខ្ញុំតែងតែជម្រុញឱ្យបណ្ដាជាងដេររបស់ខ្ញុំ បង្កើតនូវឈុតខោអាវធំ ដែលមានភាព
សមល្មម តាំងពីចំនុចល្អិតបំផុត”។

 

Martin Greenfield Clothiers ក៏​ទទួល​កាត់​ដេរ​សម្លៀក​បំពាក់​ លក្ខណៈ​ឯក​ជន​ផងដែរ ហើយ
ដោយ​សារតែយកកត្តាមនុស្សធ្វើជាសំខាន់ ដូច្នេះ រោងចក្រនេះ ហើយ​អាចលើយតបទៅនឹង
រាល់ការស្នើ របស់អតិថិជនម្នាក់ៗ ដូចជាវាស់ទំហំរូបរាង និងស្ទីលខុសគ្នារបស់អតិថិជន។

 

កត្តា​ខាង​លើ ជួយ​ឱ្យ​ Martin Greenfield Clothiers ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​ក្រុម​មេ​ដឹក​នាំ​នានា
​របស់​អាមេរិក ក្នុង​នោះ​មាន​ដូច​ជា លោក Barack Obama (ប្រធានា​ធិបតី​បច្ចុប្បន្ន​របស់ ​អាមេរិក)
លោក​ Bill Clinton អតីត​ប្រធានា​ធិប​តី​អាមេរិក និង​ លោក  Michael Bloomberg  អតីត​អភិបាល​ក្រុង
New York  ឬ​ តារា​សម្ដែង  Leonardo DiCaprio ។ល។

 

ព្រោះតែគុណភាពល្អឯក ដូច្នេះ អាវខោធំ (suits) មួយឈុត ក៏មានតម្លៃមិនទាបនោះដែរ គឺប្រហែល
២.៥០០ដុល្លារអាមេរិក។ បច្ចុប្បន្ន តាមការចែករំលែករបស់ស្ថានិករោងចក្រ លោក Martin ឱ្យដឹងថា
តម្លៃនេះ ត្រូវបានបញ្ជុះមកទាប ដោយសារតែរោងចក្រ មិនចាំបាច់ចំណាយច្រើនទៅលើការឃោស
នា និងការបម្ថែមម៉ោងធ្វើការ។

 

ប៉ុន្ដែ លោក Martin ថ្លែងថា រោងចក្រគោរពយ៉ាងដាច់ខាត ទៅលើកត្តាគុណភាព និងតម្លៃរបស់
ផលិតផល ហើយពួកគេមិនយកចិត្តទុកដាក់ក្នុងការព្យាយាមបញ្ចុះតម្លៃ។

 

បច្ចុប្បន្ន ថ្វីបើលោក Martin មានអាយុដល់ទៅ ៨៦ឆ្នាំហើយក្ដី លោក នៅតែធ្វើការ ៦ថ្ងៃ ក្នុងមួយ
សប្ដាហ៍ និងចូលរួមធ្វើដោយផ្ទាល់ដៃ ក្នុងដំណាក់កាលសំខាន់ៗមួយចំនួន។

 

អាថ៌កំបាំងនៃជោគជ័យ គឺស្ថិតនៅត្រង់គុណភាព និងតម្លៃពិតរបស់ផលិតផលនិមួយៗ

 

បណ្ដាអាវធំដែលបានក្លាយជាផលិតផលសម្រេច។

 

បុគ្គលិក​ម្នាក់ កំពុង​តែ​វាស់​ទំហំ​រូប​រាងរបស់​ភ្ញៀវ​ម្នាក់ ដើម្បី​កាត់​សម្លៀក ឱ្យ​សម​ល្មម​បំផុត។

 

រូប​ថត​របស់​លោក Martin Greenfield ជាមួយ​នឹង​មេដឹក​នាំ​នានា​របស់​អាមេរិក ក្នុង​នោះ មាន​អតីត
​ប្រធានា​ធិបតី​អាមេរិក លោក Bill Clinton ។

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ BusinessInsider