CamNews

កីឡាអន្តរជាតិ 

Sergio Aguero ត្រៀមជើងវិលត្រលប់មកវិញហើយ ក្រោយពីមើលឃើញថា របួសធូរស្រាលបានច្រើន

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធជនជាតិអាហ្ស៊ង់ទីនដ៏ឆ្នើម របស់ Manchester City សម្ដែងពីសេចក្ដីត្រេកអរក្រោយ​ពី​សុខភាពរបួសរបស់ខ្លួនបានប្រសើឡើងវិញ ដោយកន្លងមកខ្លួនមិននឹកស្មានថា អាចនឹងជាសះស្បើយយ៉ាង​លឿនដូច្នេះសោះ។ 

Sergio Aguero បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរលើផ្នែកជង្គង់ខាងឆ្វេង​កាលពីក្រុមបានប៉ះជាមួយ Everton ដែលជាហេតុធ្វើឲ្យកីឡាករចំណាយ​ពេល​ចូលព្យាបាលមន្ទីពេទ្យអស់រយៈពេល ៣ សប្ដាហ៍ និង​​ បាត់បង់ឱកាសប្រកួត​ជាបន្ដបន្ទាប់។ ប៉ុន្ដែពេលនេះ យោងតាម​ការចុះផ្សាយរបស់គេហទំព័រអន្ដរជាតិបាន​បង្ហាញ​ថា កីឡាករទទួលការយកចិត្ដទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ក្នុងការចាយលុយលើការព្យាបាលរបួស រហួតអាចប្រើពេល​ឆាប់រហ័ស ត្រឹមតែ ៣ សប្ដាហ៍ក៏មានសង្ឃឹម​វិលត្រលប់មកកាន់តំណែងក្នុងក្រុមវិញបាន។​ ផ្ទុយពីការ​​មើលឃើញ កន្លងមកទឹកចិត្ដកីឡាករ តែងតែងគិតថារបួសមួយនេះ​និងអាចព្យាបាតគាត់រហូតដល់ចុងខែ​មករានារដូវកាលខាងមុខ ។  

វត្ដមាន Sergio Aguero ក្នុងរដូវកាលនេះ កីឡាករធ្វើបានល្អច្រើន​ ដោយកីឡាករអាចរកពិន្ទុបានដល់ ១៩ គ្រាប់ លើសគេក្នុងក្រុមទាំងមូល ដែលនេះជាទឹកចិត្ដយ៉ាងរឹងមាំសម្រាប់មិត្ដគ្រប់គ្នា និងថ្នាក់ដឹកនាំផងដែរ។ 

ដោយ៖ អឿ អ៊ុយ
ប្រភព៖ mirror 


Tags: Sport News Manchester City Sergio Aguero