ព័ត៌មានកំសាន្ត ៖ កាលពីព្រឹកថ្ងៃទី ១៧ ខែមីនានេះ នាង Pat napapa បានចូលខ្លួនទៅដល់តុលាការជាមួយម្តាយក្មេក ទាំងសសៃខ្ចី ខណៈសម្រាលកូនទើបបាន ១ ខែ ដោយចាប់ពីថ្ងៃទី ១៣ ខែកុម្ភៈ ដែលជាថ្ងៃនាងសម្រាលបានកូនប្រុសម្នាក់ ។
ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រ gossipstar បានឲ្យដឹងថា មូលហេតុដែលតម្រូវឲ្យ តារាថៃនាង Pat Napapa និងអ្នកដែលមានចំណែកពាក់ព័ន្ធក្នុងរឿងក្តី មកសាកសួរនៅថ្ងៃនេះ ក្នុងគោលបំណងស្វែងរកភស្តុ័តាង ចំពោះរឿងស្វាមីរបស់នាងគឺ លោក Akarakit worarojcharoendet ដែលជាប់ពាក់ព័ន្ធនិងរឿងក្តី ដែលមានលុយដល់ទៅ ៣០ លានបាត់ ដែលសង្ស័យថាជាលុយកង្វក់ ដែលលូកប៉ូលីសដើម្បីយករួចខ្លួន ខណៈពេលដែលខ្លួនធ្លាប់សង្ស័យរឿងគ្រឿងញៀន តាំងពីមុនពេលនាង Pat napapa សម្រាលកូនម្ល៉េះ ។
បន្ទាប់ពីការបានបំភ្លឺកាលពីព្រឹកមិញរបស់នាង Pat napapa និងម្តាយក្មេករបស់នាង ពេលនេះខាងប៉ូលិសក៏កំពុងតែរង់ចាំ ការសហការពីខាងធនាគារបន្ថែមទៀត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar