CamNews

តារា 

ទប់សំណើចមិនជាប់ ក្រោយពីបានដឹងអំពីវិធីសាស្រ្តងាយៗរបស់ លោក Step ធ្វើឲ្យស្បែក ស ម៉ត់

ភ្នំពេញ ៖ តារាចម្រៀងរូបសង្ហាមុខមាត់ដូចជាកូនកាត់ លោក Step បានបង្ហើបប្រាប់ Fans Fans ឲ្យបានដឹងអំពីវិធីសាស្រ្តងាយៗរបស់ខ្លួនដែលធ្វើឲ្យស្បែក ស ម៉ត់ រលោង និងគួរឲ្យស្រលាញ់ ។ 


យោងតាមការបង្ហោះរបស់ម្ចាស់បទ "សុំមួយនាទីជាសង្សារ" រូបនេះបានលើកឡើងថា បើសិនចង់ឲ្យសាច់មុខស្រស់ស្អាតនោះគឺគ្រាន់តែ "ចង់បានស្បែកមុខ ស ស្អាត មានអីពិបាក
អង្គុយមុខ Laptop ដាច់យប់រាល់យប់ទៅបានហេីយ" ។ ស្តាប់ទៅគួរឲ្យអស់សំណើចខ្លាំងណាស់ ហើយក៏មានអ្នកគាំទ្រជាច្រើនចូលខមមិននៅក្នុងរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសផងដែរ ។ 

គួរបញ្ជាក់ឲ្យដឹងថា ពាក្យសម្តីរបស់តារាចម្រៀងបានលើកឡើង ក្នុងន័យលេងសើចប៉ុណ្ណោះ ៕




ដោយ ៖ គន្ធា


Tags: Step Singer Hang meas