CamNews

ព័ត៌មានជាតិ 

ហេតុតែក្រ!! ទៅធ្វើការរកលុយ ប៉ុន្តែបែរជាជួបរឿងបែបនេះទៅវិញ

បន្ទាយមានជ័យ ៖ ប៉ូលីសនៅក្នុងខេត្តបន្ទាយមានជ័យ ក្រុងសេរីសោភណ្ឌ បាននិយាយរាយការណ៍ថា មានកម្មករចំនួន ២ នាក់បានស្លាប់ និងអ្នកដទៃទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈពេលកំពុងព្យាយាមរើផ្ទះមួយ នៅឃុំ ព្រះពន្លា កាលពីរសៀលថ្ងៃច័ន្ទ ។

លោក ប៉ូវ ផាន់ណារ៉ា អនុប្រធានស្នងការដ្ឋានសង្កាត់ សិរីសោភ័ណបានថ្លែងថា មានរបាយការណ៍មួយនៅក្នុងហេតុការណ៍នោះបានសន្និដ្ឋានថា កម្មករពីរនាក់បានស្លាប់និងម្នាក់ទៀតរងរបួស ។ នេះគឺជារបាយការណ៍ដែលមិនទាន់ច្បាស់លាស់នៅឡើយទេ ។ 

ប៉ូលីសបានកំណត់អត្តសញ្ញាណជនរងគ្រោះដែលម្នាក់ឈ្មោះថា លោក ឃ្លូត សារុន អាយុ ៥៩ ឆ្នាំ និងលោក ធុក ពិសិដ្ឋ អាយុ ៤០ ឆ្នាំ ព្រមទាំងកម្មករររងគ្រោះឈ្មោះ ឆៅ ប៊ូស អាយុ ២៩ ឆ្នាំ ។

ប្រធានស្នងការដ្ឋាននគរបាលឃុំ ទួលសំបូរ បានបន្តទៀតថា បុរសពីរនាក់ត្រូវបានប្រកាសជាផ្លូវការថា បានបាត់បង់ជីវីត នៅមន្ទីរពេទ្យបន្ទាប់ពីហេតុការណ៍នេះបានកើតឡើង ។ 

លោកបានមានប្រសាសន៍ថា បន្ទាប់ពីមានគ្រោះថ្នាក់នេះកើតឡើង កម្មករ ៣ នាក់ក្នុងចំណោមកម្មករ ៧ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមង្គលបូរី ពីព្រោះមន្ទីរពេទ្យនេះធំជាងមន្ទីរពេទ្យនៅក្នុងទីក្រុង ។

ទោះយ៉ាងណាក៏ដោយនៅពេលមកដល់មន្ទីរពេទ្យកម្មករ ២នាក់ ត្រូវបានបាត់បង់ជីវីត ហើយអ្នកដែលរងរបួសធ្ងន់ កំពុងតែទទួលការព្យាបាល ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes


Tags: Local news Social news