CamNews

តារា 

ជីវីតគូរបស់នាង Chompoo និងស្វាមីមហាសេដ្ឋីរឹតតែស្អិតរមួន ក្រោយបង្កើតបានកូនភ្លោះ!!

ថៃ ៖ ជីវីតប្តីប្រពន្ធរបស់តារាសម្តែងថៃ នាង Chompoo araya និងមហាសេដ្ឋីគឺលោក Nott Witsarut Rungsisingpipat កាន់តែស្អិតរមួន ក្រោយទទួលបានកូនភ្លោះជាចំណងដៃរៀបការ ។ 

យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ១៤ ខែកក្កដា កន្លងទៅនេះ តារាស្រីវ័យ ៣៧ ឆ្នាំនិងស្វាមីបានបង្ហោះរូបថតជាលក្ខណៈក្រុមគ្រួសារបានទៅធ្វើបុណ្យកុសលរួមគ្នា ជាហេតុចង់ឲ្យហ្វេនៗដឹងថា ក្រុមគ្រួសាររបស់នាងមើលទៅមានក្តីសុខខ្លាំងណាស់ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

គួរបញ្ជាក់ឲ្យដឹងថា នាង Chompoo araya និងស្វាមីជាមនុស្សរវល់ដូចគ្នា ប៉ុន្តែតួឯកស្រីក្នុងរឿង "I love you 2" រូបនេះធ្លាប់បានអះអាងថា នាងនឹងព្យាយាមបង្ហោះរូបថតជាលក្ខណៈក្រុមគ្រួសារឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីឲ្យអ្នកគាំទ្របានតាមដានជីវីតផ្ទាល់ខ្លួនរបស់នាង ។ 

នាង Chompoo araya បន្ថែមទៀតថា សម្រាប់នាងនិងស្វាមី ថ្វីត្បិតតែរវល់នឹងការងារខាងក្រៅ ប៉ុន្តែអ្នកទាំងពីរ តែងតែឆ្លៀតពេលទទួលទានអាហារពេលល្ងាចជាមួយគ្នា យ៉ាងហោចណាស់មួយសប្តាហ៍ម្តង ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Chompoo araya Nott Witsarut Rungsisingpipat