(ក្រុងឡុងដ៍)៖ ក្រុមកាំភ្លើងធំ Arsenal បានធ្លាក់ពីតំណែងកំពូលតារាងរហូតដល់លេខ៤ហើយពេលនេះ បន្ទាប់ពីមិន អាចស្វែងរក៣ពិន្ទុក្នុងទឹកដីនៃកីឡដ្ឋាន Emirates របស់ខ្លួនបានយប់មិញនេះ ពេលស្វាគមន៍ក្រុមភ្ញៀវ Southampton ក្នុងសប្តាហ៍ទី២៤ នៃពាន Premier League ។
ការទទួលបានត្រឹមតែ១ពិន្ទុបែបនេះ បានធ្វើឲ្យក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកវ័យចំណាស់ Arsene Wenger ចាញ់ក្រុមកំពូលតារាង Leicester City រហូតដល់ទៅ៥ពិន្ទុ និងចាញ់ក្រុមលេខ២ Manchester City ២ពិន្ទុ ក្រោយពេល Leicester បានយកឈ្នះក្រុមភ្ញៀវ Liverpool ២-០ និង Man City វិញបានយកឈ្នះម្ចាស់ផ្ទះ Sunderland ១-០ ។
តែយ៉ាងណាក៏ដោយ Arsenal ក៏បាននាំមុខក្រុមដែលកំពុងឈរនៅលេខ៥បណ្តោះអាសន្ន Manchester United ៥ពិន្ទុផងដែរ បើទោះបីជាក្រុមដែលដឹកនាំ ដោយ Louis van Gaal បានយកឈ្នះក្រុមភ្ញៀវ Stoke City ៣-០ យប់មិញ ក៏ដោយ ក្នុងនាមជាក្រុមដែលបាត់បងតំណែងកំពូល តារាងរយៈពេល៣សប្តាហ៍មកនេះ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី