ព័ត៌មានអន្តរជាតិ ៖ សាធារណៈរដ្ឋផ្តាច់ការ កូរ៉េ ខាងជើង នៅព្រឹកថ្ងៃពុធ ទី ០៩ ខែ កក្កដានេះ បានបាញ់សាកល្បងមីស៊ីល រយៈចម្ងាយ ៥០០គីឡូម៉ែត្រ ២គ្រាប់បន្ថែមទៀត ចេញពីតំបន់ភាគខាងលិច នៃ ខេត្ត Hwanghae ឆ្ពោះ ទៅកាន់សមុទ្រជប៉ុន ឌឺដងទៅកាន់រដ្ឋាភិបាល ទីក្រុងសេអ៊ូល បន្ទាប់ពីខ្លួនបាន ស្នើអោយ មាន សន្តិភាព និងបង្កើនទំនាក់ទំនងការទូត ជាមួយ ប្រទេសកូរ៉េខាងត្បូង បានចំនួន ពីរ ថ្ងៃ ប៉ុណ្ណោះ នេះបើតាមព័ត៌មាន Channel News Asia ចេញផ្សាយនៅព្រឹកថ្ងៃទី០៩ ខែកក្កដានេះ ។ សូម បញ្ជាក់ថា នេះគឺជាលើកទីបួន ហើយ ដែលកូរ៉េខាងជើង បានបាញ់សាកល្បង គ្រាប់មីស៊ីល នៅ រយៈ ពេល ២សប្តាហ៍ចុងក្រោយនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ Channel News Asia និង ដើមអម្ពិល