CamNews

តារា 

អេឡិច ចិន្រ្តា បដិ​សេធ​រឿង​ផ្តាស់​ប្តូរ​ដៃ​គូ​សម្តែង

ភ្នំពេញ៖ តារាចម្រៀង និង ជាតារាសម្តែងរូបសង្ហា លោក អេឡិច ចិន្រ្តា ខណៈដែលកេរ្តិ៍ឈ្មោះ
និង ប្រិជាប្រិយភាពកំពុងតែទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជន នៅគ្រប់មជ្ឈដ្ឋានទូទៅ ថ្មីៗនេះក៏ស្រាប់តែលេចឮព័ត៌មានរអេចរអូចដ៏រសើប មកថា តារាប្រុសរាងសង្ហារូបនេះ គ្រោង
ផ្តាស់ប្តូរដៃគូរាំជាមួយនឹង កញ្ញា ទឹម រដ្ឋា ។

ប្រភពខាងបាននិយាយថា បច្ចុប្បន្ននេះ លោក អេឡិច ចិន្រ្តា កំពុងតែមានគម្រោង ចង់ផ្តាស់ប្តូរ
ដៃគូសម្តែងចាស់ ដែលធ្លាប់សម្តែងជាមួយគ្នា គឺកញ្ញា ទឹក រដ្ឋា ដោយជ្រើសរើសយកអ្នកថ្មីមក
ជំនួសវិញ ។ចំពោះការស្វែងរកដៃគួរថ្មី មកជំនួស អ្នកចាស់នាពេលនេះ ត្រូវបានប្រភពខាងលើ
លើកឡើងថា ទំនងជាលោក អេឡិច ចិន្រ្តា កំពុងតែសម្លឹងមើលឃើញ តារាស្រីណាម្នាក់ដែល
គិតថា ជាដៃគូរាំដ៏ស័ក្តិសមខ្លាំងជាងដៃគូចាស់ ហើយមើលទៅ។

ជុំវិញព័ត៌មានលេខឮខាងលើនេះ ត្រូវបានលោកអេឡិច ចិន្រ្តា ប្រាប់គេហទំព័រ LookingTODAY
ឱ្យដឹងតាមទូរស័ព្ទថា "ខ្ញុំអត់មានគម្រោង នឹងផ្តាស់ប្តូរដៃគូរាំទេ..! ហើយដៃគូក្នុងការរាំជាមួយខ្ញុំ
បច្ចុប្បន្ននេះ គឺកញ្ញា ទឹម រដ្ឋា។ សព្វថ្ងៃនេះយើងទាំងពីរនាក់ កំពុងតែចាប់ដៃគ្នា ហើយក៏កំពុង
តែជោគជ័យ ជាមួយការងារនេះទៀតផង ព្រោះរាល់ការឡើងសម្តែង និងការបង្ហាញក្បាច់រាំ
ម្តងៗ តែងមានការកោតសសរសើរ និង ការគាំទ្រ ពីសំណាក់បងប្អូនទស្សនិកជន នៅគ្រប់
មជ្ឈដ្ឋានខាងក្រៅ"។

លោក អេឡិច ចិន្រ្តា និយាយបន្តថា "ខ្ញុំនៅតែបន្តចាប់ដៃគូរាំង និង សម្តែងជាមួយកញ្ញា ទឹម
រដ្ឋា។ ម្យ៉ាងទៀតពេលនេះពួកយើងទាំងពីរ ក៏កំពុងតែ រកស្ទីលថ្មីប្លែកៗ យកមកបង្ហាញដល់
បងប្អូនទស្សនិកជន ដើម្បីទស្សនាផងដែរ "។

លោក អេឡិច ចិន្រ្តា បន្ទាប់ពីអស់អាល័យពី កញ្ញា ឆ័យលី ដាឡែន ក៏បានចាប់យកកញ្ញា គឹម
លីហ្សា មកធ្វើជាដៃគូសម្តែងវិញម្តង កាលពីចុងឆ្នាំ២០១១។

ប៉ុន្តែការចាប់ដៃគូរាំនេះ មិនបានយូរប៉ុន្មានទេ ក៏ត្រូវបញ្ចប់ទៅវិញ។ ក្រោយពីបានផ្តាស់ប្តូរ
ដៃគូទី២ គឺកញ្ញា គឹម លីហ្សា លោក អេឡិច ក៏បានជ្រើសរើសយក កញ្ញា ទឹម រដ្ឋា ធ្វើជាគូ
សម្តែងទី៣រហូតមកដល់ពេលបច្ចុប្បន្ននេះ តែម្តង៕

Looking Today

Looking Today

Looking Today

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: alex chentra entertainment khmer star