ភ្នំពេញ៖ តារាសម្តែងសម្បូររឿង អាស្រូវស្នេហា នាង មាស សម្ផស្ស កាលពីពេលថ្មីៗ កន្លង
ទៅនេះ ត្រូវបានបណ្តាញសារព័ត៌មាន ក្នុងស្រុកមួយបានលើកឡើងថា នាងមិនបានចូលរួម
សម្តែងខារ៉ាអូខេ (ថត MTV) ឲ្យផលិតកម្ម ថោន ដើម្បីត្រៀមលក់ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី
ប្រពៃណីជាតិខ្មែរឡើយ ។
តារាសម្តែងមានមន្តស្នេហ៍ឆ្លងទ្វីប មាស សម្ផស្ស បានប្រាប់បណ្តាញសារព័ត៌មាន ដដែលនេះ
ថា នាងមានការសោកយ៉ាងខ្លាំង ដោយមិនបានចូលរួមថត MTV ឲ្យផលិតកម្ម ថោន ដែលជា
លើកទី១ សម្រាប់ការថតឲ្យ ផលិតកម្មមួយនេះ ព្រោះនាងត្រូវចេញទៅធ្វើ ជំនួញនៅខាងក្រៅ
ប្រទេស ។ តែអ្វី ដែលធ្វើឲ្យមហាជនចំឡែក ក្នុងចិត្តនោះនៅត្រង់ថា កាលពីថ្ងៃទី ២១ ខែកុម្ភៈ
ឆ្នាំ២០១៣ កន្លងទៅ គេបានឃើញវត្តមាន របស់តារាសម្តែងសាច់សរ កញ្ញា មាស សម្ផស្ស យ៉ាង
ព្រងើយនៅផលិតកម្ម ថោន ក្នុងឱកាសថត MTV ត្រៀមបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ នៅក្នុង
បរិវេណវត្ត ប្រាសាទ ។
ការលេចមុខរបស់ស្រីស្រស់ មាស សម្ផស្ស នៅក្នុងឱកាសនោះ ត្រូវបានអ្នកសិល្បៈជាច្រើន
ដែលទៅចូលរួមក្នុងការថត MTV របស់ផលិតកម្ម ថោន នាពេលនោះ មានការងឿងឆ្ងល់យ៉ាង
ខ្លាំងថា ហេតុអ្វីបានជាលេចមុខកញ្ញា មាស សម្ផស្ស នៅថ្ងៃនេះវិញ ? ព្រោះនាងបានប្រាប់
បណ្តាញ សារព័ត៌មានក្នុងស្រុកថា ត្រូវជាប់រវល់ចេញទៅ ក្រៅប្រទេសដើម្បីធ្វើមុខជំនួញ ចុះ
ហេតុអ្វីបានជានាង មិនបានចេញទៅ ដូចអ្វីដែលនាងបានប្រាប់សារព័ត៌មាន កាលពីពេលកន្លង
មក ?
បញ្ហានេះត្រូវបានអ្នកនៅក្នុងចង្កោមសិល្បៈ ក៏ដូចជាអ្នកតាមដានសកម្មភាព តារាខ្មែរមួយចំនួន
នៅមានចម្ងល់និងមន្ទិល សង្ស័យក្នុងចិត្តយ៉ាងខ្លាំង ពីបញ្ហាដែលនាងមិនបាន ចេញទៅក្រៅប្រ
ទេស ដូចដែលនាងនិយាយប្រាប់កន្លងមក ។ ជុំវិញព័ត៌មាននេះ LookingTODAY មិនអាចសុំការ
ទាក់ទង ស្រាយការបំភ្លឺបញ្ជាក់មូលហេតុពីតារាសម្តែង មាស សម្ផស្ស ដើម្បីជម្រះមន្ទិលសង្ស័យ
ឲ្យ មហាជនបានដឹង ជាក់ច្បាស់នោះឡើយ ។
តែទោះយ៉ាងណា LookingTODAY រីករាយនឹងស្វាគមន៍ជានិច្ច ចំពោះការចេញ មុខបកស្រាយ
របស់ កញ្ញា មាស សម្ផស្ស ដើម្បីឲ្យអស់មន្ទិលសង្ស័យ ពីសំណាក់មហាជនទូទៅ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល