CamNews

តារា 

កុំចេះតែហ៊ាន!! តារាស្រីវ័យក្មេង ២៤ ឆ្នាំ ចង់ប្រជែងជាមួយចាស់ស្ទាវ ៣៣ ឆ្នាំទៅម៉េចរួច

ព័ត៌មានកំសាន្ត ៖ តារាស្រីវ័យក្មេង Davika ដែលទើបតែមានអាយុ ២៤ ឆ្នាំ និងតារាស្រីជើងចាស់ Cherman Boonyasak ដែលមានអាយុដល់ទៅ ៣៣ ឆ្នាំទៅហើយ ។ អ្នកទាំង ២ ត្រូវបានគេជ្រើសរើសក្នុងការដើរម៉ូតថ្មី ដោយតម្រូវឲ្យមានការស្លៀកពាក់រ៉ូបដូចគ្នា ពណ៍ដូចគ្នាតែម្តង ។ 

នៅថ្ងៃទី ៤ ខែសីហានេះ Davika និង តារាស្រីជើងចាស់ Cherman Boonyasak ត្រូវបានអ្នកនិយមលេងអិនធឺណិតនិយាយថា អ្នកទាំង ២ មានសម្រស់ប្រហាក់ប្រហែលគ្នា ក្រោយពីគ្រងឈុតដូចគ្នាបែបនេះ ។ ថ្វីត្បិតតែ Cherman Boonyasak មានវ័យច្រើនជាង Davika ពិតមែន ប៉ុន្តែមុខមាត់ នឹងសាច់ឈាមរបស់នាង ហាក់បីដូចជាមិនសាកសមជាមួយនឹងវ័យរបស់នាង ទាល់តែសោះតែម្តង ព្រោះរូបសម្រស់នៅតែក្មេងប្រហាក់ប្រហែលនឹង Davika ដដែល ។ 

ដោយហេតុនេះហើយទើបធ្វើឲ្យ ម្ទាស់កម្មវិធីបានជ្រើសរើសយក Cherman Boonyasak និង Davika ធ្វើជាដៃគូនៅក្នុងការដើរបង្ហាញម៉ូតសម្រាប់ឈុតសម្លៀកបំពាក់ថ្មីដូច្នេះ ។ 

ពេលនេះ Camnews នឹងនាំអ្នកទៅទស្សនារូបថតរបស់ស្រីស្អាតទាំង ២ ដួងនេះថា តើតារាស្រីវ័យក្មេង ឬ តារាស្រីជើងចាស់ដែលស្អាតជាង ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Davika Cherman Boonyasak