CamNews

កីឡា 

Sunderland បណ្តេញ​កីឡាករ Johnson ចេញ​ពី​ក្លឹប ដោយ​សារ​ករណី​រំលោភ​អនីតិ​ជន

(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើប្រយុទ្ធជួរមុខ Adam Johnson ត្រូវបានក្លឹបឆ្មាខ្មៅ Sunderland បណ្តេញចេញពីក្លឹបមិនដល់១ម៉ោងផង ដោយ សារជាប់ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈលើអនីតិជននាពេលថ្មីៗនេះ ។

សារព័ត៌មានក្នុងស្រុក BBC របស់អង់គ្លេសបានផ្សាយថា កីឡាករវ័យ២៨ឆ្នាំ ក្នុងក្រុមជម្រើសជាតិអង់គ្លេសផងដែរនោះ ត្រូវបានគេប្តឹងចំនួន២ ករណីគឺទី១ ពីបទរំលោភសេពសន្ថវៈអនីតិជន (មិនទាន់គ្រប់អាយុ) និងទី២ គឺករណីប្រុស និងប្រុសដូចគ្នា ដែលក្លឹបលេងនៅ Premier League ខាងលើបានសម្រេចរំលាយកិច្ចសន្យាជាផ្លូវការហើយ គ្រាដែល ក្រុមហ៊ុនផលិតសម្ភារៈកីឡា Adidas របស់អាល្លឺម៉ង់ ក៏សម្រេចលុបចោលកិច្ចសន្យាឧបត្ថម្ភអាវដល់កីឡាករខ្សែបម្រើ នេះដូចគ្នា ។

យ៉ាងណាមិញ Adam Johnson នឹងត្រូវឡើងតុលាការនៅរសៀលថ្ងៃសុក្រ ទី១២ ខែកុម្ភះនេះផងដែរ ដើម្បីបំភ្លឺករណី ចោទប្រកាន់ទាំងពីរខាងលើ បើទោះបីជាគាត់ប្រកែកបដិសេធថាមិនបានធ្វើយ៉ាងណាក៏ដោយ ការវិនិច្ឆ័យទោសរបស់ Adam Johnson នឹងត្រូវធ្វើឡើងនៅឯតុលាការ Bradford Crown Court ក្នុងរយៈពេល២ខាងមុខ ។

Adam Johnson បានចូលលេងក្នុងក្លឹប Sunderland បាន២០ប្រកួតដែរក្នុងរដូវកាលឆ្នាំ២០១៥-២០១៦ ដោយស៊ុតបញ្ចូលទីបានតែ២គ្រាប់ ប៉ុណ្ណោះ ការទទួលក្រុមភ្ញៀវ Manchester United ថ្ងៃសៅរ៍ស្អែកនេះលែងមានរូបគេ ទៀតហើយ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី